ក្រុម AS Monaco បានយកឈ្នះក្រុម PSG ទាំងពីរជើងក្នងការប្រកួតក្របខណ្ឌលីគកំពូលបារាំង (League 1) ដោយកាលពីជើងទី ១ ក្រុម PSG បានភ្លាត់ចាញ់ ៣-២ ហើយកាលពីចុងសប្តាហ៍នេះវិញ ក្រុម AS Monaco បានទៅលុត PSG ដល់ក្នុងផ្ទះតែម្តង ក្នុងលទ្ធផល ២-០៕

ជ័យជំនះទាំងពីរជើងនេះ បានធ្វើអោយក្រុម AS Monaco បង្ហោះសារក្នុងបណ្តាញសង្គម Twitter ថា​”ពួកយើងបានបំបាក់ក្រុម PSG ទាំងជើងទី ១ និង ជើងទី ២ ហើយប្រសិនបើអ្នក(Barcelona) ចង់ដឺងអាចឆាតមកសួរយើងបាន”៕

គួរបញ្ជាក់ផងដែរ ក្រុម Barcelona បានបរាជ័យក្រោមថ្វីជើង PSG ៤-១​ កាលពីជើងទី ១ នៃក្របខណ្ឌ UEFA Champion League៕

ប្រភព: AS Monaco on Twitter