ទីក្រុងហាណូយ៖ យោងតាមរបាយការណ៍រដ្ឋ កាលពីថ្ងៃចន្ទបាននិយាយថា វៀតណាមនិងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩ នៅខែក្រោយ ដោយក្នុងនោះមានបុគ្គលិកជួរមុខនិងមនុស្សចាស់ត្រូវតម្រូវឲ្យចាក់ក្នុងដូសដំបូង។

ប្រទេសវៀតណាមបានរំពឹង ថា ខ្លួននិងទទួលបានវ៉ាក់សាំងចនួន ៦០លានដូសក្នុងឆ្នាំនេះ ដោយក្នុងនោះ ចំនួន៣០លានដូស ត្រូវស្ថិតក្រោមគម្រោង Covax ដែលបានដឹកនាំដោយ អង្ការសុខភាពពិភពលោក ជាមួយនិង វ៉ាក់សាំង AstraZeneca ចំនួន ២០៤.០០០ ដូសដំបូង នឹងមកដល់ ប្រទេសនេះនៅថ្ងៃទី ២៨ ខែកុម្ភៈ។

បើយោងតាមកាសែត run Tuoi Tre បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ បានផ្ដល់អាទិភាពដល់បុគ្គលិកជួរមុខ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ អាចចាក់នៅក្នុងខែមីនាខាមុខនេះបាន បន្ទាប់ពី មានការចាក់វ៉ាក់សាំង AstraZeneca លើកដំបូងហើយ ។ យ៉ាងណាមិញ វ៉ាក់សាំងអាចទុកក្នុងទូទឹកកកដែលមានសីតុណ្ហាភាព ពី-៨៦ ដល់ -៤០ អង្សាសេ(-១៨៦ អង្សាសេទៅ -១០៤ អង្សារ) ដែលបានរៀបចំឡើងក្នុងទីក្រុងធំៗចំនួនបីគឺ ទីក្រុង Hanoi , Ho Chi Minh និងក្រុង Danang។

តាមសម្ដីរបស់ រដ្ឋាភិបាល មានប្រសាសន ថា “កាលពីលើកមុនខ្លួនបានពិភាគ្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់រុស្ស៊ី និងអាមេរិក ចំពោះកិច្ចព្រមព្រៀងលើការផ្គត់ផ្គង់ផងដែរ ខណៈពេលដែលលោក បានរំពឹងយ៉ាងខ្លាំងពីការផលិតវ៉ាសាំងរបស់ខ្លួននិងត្រៀមធ្វើអាំងតង់ស៊ីតេក្នុងស្រុកក្នុងខែឧសភា”។

កាលពីខែមុន ប្រទេសវៀតណាមបានអនុម័តយកវ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដល់ប្រជាពលរដ្ឋជាបន្ទាន់ បន្ទាប់ពីប្រទេសនេះបានរកឃើញករណីឆ្លងក្នុងស្រុកដំបូងរយៈពេលជិតពីរខែ។ ដោយឡែក ប្រជាជន ចំនួន៩៨ លាននាក់ ត្រូវបានរកឃើញករណីឆ្លងថ្មីចំនួន ៧៩១ ករណី ចាប់តាំងពីការផ្ទុះចុងក្រោយបង្អស់ ឬប្រហែលមួយភាគបីនៃករណីផ្ទុកវីរុសសរុបចំនួន ២,៣៨៣ ករណី ចាប់តាំងពីករណីត្រូវបានរកឃើញដំបូងកាលពីមួយឆ្នាំមុន។ ប្រទេសវៀតណាមបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៣៥ នាក់ដោយសារវីរុសនេះ។

ប្រភព៖ http://BangkokPost