ភ្នំពេញ ៖ ប្រិយមិត្តអ្នកតាមដានបរវកញ្ញាឯកភាគច្រើនប្រាកដជាបានដឹងខ្លះៗរួចមកហើយដែលថា ការប្រកួត Miss Grand International ឆ្នាំ២០២០ នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃ នាថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ខាងនេះមុខនេះ ស្របពេលដែលកញ្ញាឯកជុំវិញពិភពលោកបានទៅដល់ប្រទេសថៃរួចទៅហើយនោះ ដើម្បីចូលរួមប្រកួត ខណៈមុនពេលប្រកួតពួកគេត្រូវធ្វើតេស្តពីនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរនៅក្នុងអាកាសយានដ្ឋាន។


ក្នុងនោះផងដែរ កញ្ញាឯកដ៏អស្ចារ្យនៃប្រទេសម៉ិកស៊ិកូ នាង Angela Yuriar បានបង្ហាយកាយវិការមិនសមរម្យ នៅពេលដែលនាងទៅថតរូបក្នុងឈុតហែលទឹកបែបស៊ិចស៊ីឈរជិតព្រះពុទ្ធបដិមា រួចបង្ហោះចូលក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង បង្កឲ្យប្រជាជនប្រទេសថៃរិះគន់ចំពោះទង្វើរបស់នាងយ៉ាងចាស់ដៃ។


ជាមួយគ្នានោះដែរ ប្រជាជននៅក្នុងប្រទេសថៃដែលកាន់ព្រះពុទ្ធសានា បានសម្តែងការមិនពេញចិត្តជាខ្លាំង និងបង្ហាញការរិះគន់ចំពោះនាងចំៗ នៅពេលដែលនាងស្លៀកឈុតប៊ីគីនីសម្ញែងមុខព្រះពុទ្ធបដិមាបែបនេះ។


យ៉ាងណាមិញក្រោយពេលបង្ហោះ និងមានការរិះគន់ជាច្រើនបែបនេះ នាងក៏សម្រេចចិត្តលុបរូបថតនោះចោលវិញ ក៏ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃមួយចំនួននៅតែបន្តែស៊ែរចែករំលែក និងចោទសំណួរថាសកម្មភាពរបស់កញ្ញាឯកដ៏អស្ចារ្យធ្វើឡើងបែបនេះសាកសមដែរ?