រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសារបន្ទាន់យប់នេះបានបញ្ជាក់ថា សម្តេចមិនបិទការប្រកបអាជីវកម្មទេ ប៉ុន្តែ សម្តេចអំពាវនាវដល់ ដល់បងប្អូនអាជីវករអនុវត្តការត្រួតពិនិត្យអនាម័យឲ្យខ្ជាប់ខ្ជួន។

បើពុំដូច្នោះទេ សម្តេចតេជោ ហ៊ុន សែន ប្រគល់សិទ្ធិអំណាចដល់អជ្ញាធររាជធានី ក្នុងការបិទភោជនីយដ្ឋាន និងហាង ដែលមិនអនុវត្តអនាម័យត្រឹមត្រូវ៕