ភ្នំពេញ ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថែ្លងមួយជាបន្ទាន់ដោយឲ្យក្រសួងអប់រំយុវជន និងកីឡា ចាប់ផ្តើមផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល ០២ សប្តាហ៍ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ក្នុងនោះផងដែរ សម្តេចបានបញ្ជាក់ថា ស្ថានភាពនៃការឆ្លងកូវីដ១៩ ហាក់មិនមានការធូរស្រាលនោះទេ ខណៈដែលមានអ្នកឆ្លងថ្មីបន្ថែមសរុបជិត១០០នាក់ ហើយនេះក៏ជាករណីដែលមិនធ្លាប់មាននៅកម្ពុជានោះទេពីមុនមក។
ងាកមកខាងក្រសួងអប់រំយុវជន និងកីឡាក៏បានចេញសេចក្ដីប្រកាសមួយដែលមានសេចក្ដីថា៖