ភ្នំពេញថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ – នៅថ្ងៃនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក​ បានចាប់ផ្តើមដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅបណ្តាស្ថានីយ៍ចាក់ប្រេងឥន្ធនៈ របស់តូតាល់ និងនៅបណ្តាសាខាផ្សារទំនើបបាយ័ន នៅទូទាំងប្រទេស។ ភាពជាដៃគូនេះបានកើតឡើងស្របពេលដែលតម្រូវការនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេស ដែលជំរុញដោយការអនុម័តយន្តការការអនុវត្តអនាម័យដែលល្អបំផុតក្នុងការទប់ស្កាត់ជាមួយនឹងជំងឺរាតត្បាត Covid-19 នាពេលបច្ចុប្បន្ន។

ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពការទូទាត់នៅក្នុងប្រទេសកម្ពុជា គឺឆ្លុះបញ្ចាំងពីនិន្នាការសកលនៃទំនោរចិត្តរបស់អតិថិជន។ បើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការបោះជំហានទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa (Visa’s Back to Business) បានបង្ហាញថា ៧៨ ភាគរយនៃអតិថិជននៅទូទំាងសកលលោក បានកែសំរួលមធ្យោបាយទូទាត់ថ្លៃទំនិញរបស់ពួកគេ​ ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ហើយប្រមាណជិតពាក់កណ្តាល (៤៨ ភាគរយ) ជ្រើសរើសមិនទិញទំនិញនៅហាងដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ប្រាក់ដែលតម្រូវ​ឲ្យ​មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកគិតប្រាក់ ឬម៉ាស៊ីនដែលត្រូវប្រើរួមគ្នា ដូចជាម៉ាស៊ីនឆូតកាតជាដើម។ ​ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless អនុញ្ញាតឱ្យម្ចាស់កាតអាចធ្វើការទូទាត់ដោយគ្រាន់តែ “ប៉ះដើម្បីបង់ប្រាក់” តាមរយៈការប្រើប្រាស់ Visa កាតឥណពន្ធ កាតឥណទាន និងកាតបង់ប្រាក់ជាមុន ដោយអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។ លើសពីនេះទៀត ពួកគាត់មិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់តិចជាង ៥០ដុល្លានោះទេ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «អតិថិជនជាច្រើនបានបង្ហាញពីទំនោរក្នុងការប្រើប្រាស់ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless យ៉ាងខ្លាំង តាមរបាយការណ៍ដដែលនេះបានបង្ហាញថា ៥៧ ភាគរយ នៃប្រតិបត្តិការរបស់ Visa កាត​ ត្រូវបានធ្វើឡើងដោយការប៉ះដើម្បីបង់ប្រាក់»។ អ្នកស្រីបន្តទៀតថា៖ «កាលពីឆ្នាំមុនៗ កត្តាជំរុញនៅពីក្រោយនេះគឺ បទពិសោធន៍ក្នុងការ ទិញទំនិញដ៏រលូន ដែលផ្តល់ទាំងភាពងាយស្រួលដល់អតិថិជន នឹងសេវាកម្មដែលប្រកបដោយភាពប្រកួតប្រជែងសម្រាប់អាជីវកម្ម។ ប៉ុន្តែអ្វីទាំងអស់នោះបានផ្លាស់ប្តូរកាលពីឆ្នាំ២០២០ – អ្វីដែលយើងកត់សម្គាល់ឃើញពាក់ព័ន្ធនឹងកំណើននៃចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់នៅពេលនេះ គឺដោយសារតែពួកគាត់កំពុងតែអនុវត្តនឹងគិតគូរអំពីបញ្ហាសុវត្ថិភាព និងសុខមាលភាព »។

អ្នកស្រី កឹម​ សុភ័ក្រ អនុប្រធានផ្នែកទីផ្សារ និង ប្រេងរំអិល របស់ក្រុមហ៊ុនតូតាល់កាំបូត បានមានប្រសាសន៍ថា៖« បេសកកម្មរបស់យើងគឺធ្វើយ៉ាងណាអាចឱ្យអ្នកបើកបរយានយន្ត ចូលមកចាក់ប្រេងឥន្ធនៈនៅស្ថានីយ៍តូតាល់ដោយសុវត្ថិភាព ហើយបន្តដំណើរទៅទៀតបានយ៉ាងឆាប់រហ័ស។ ការទូទាត់ដោយប្រើប្រាស់បច្ចេកវិទ្យា tap to pay របស់ Visa ធ្វើឱ្យមានការចំណេញច្រើននៅក្នុងចំនុចទាំងពីរនេះ ដោយសារតែអតិថិជនអាចធ្វើការទូទាត់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយប្រតិបត្តិការអាចដំណើរការដោយគ្មានហានិភ័យដែលពាក់ព័ន្ធនឹងការប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល ជាអ្វីដែលយើងគ្រប់គ្នាត្រូវប្រយ័ត្នប្រយែងកំលុងពេលមានជំងឺរាលត្បាតនេះ។

មតិស្រដៀងគ្នានេះផងដែរក៏ត្រូវបានចែករំលែកដោយ លោក ឈាង ម៉េង អ្នកចាត់ចែងទូទៅនៃផ្សារទំនើបបាយ័ន។ «យើងពិតជារំភើបរីករាយណាស់ដែលអាចផ្តល់ជូននូវជម្រើសនៃការទូទាត់ប្រាក់បែបទំនើបដល់អតិថិជនរបស់យើង។ ការទទួលយកការទូទាត់តាមបែបបច្ចេកវិទ្យា contactless នឹងអនុញ្ញាតឱ្យអតិថិជនរបស់យើងចំណាយពេលតម្រង់ជួរចាំតិចជាងមុន ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក៏ដូចជានិយោជិក ព្រមទាំងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការទូទៅរបស់យើងផងដែរ»។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិចក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សាចុងក្រោយរបស់ Visa អំពីឥរិយាបទក្នុងការទូទាត់ប្រាក់របស់អតិថិជន​ឆ្នាំ ២០២០ បានបង្ហាញថា ផ្សារទំនើប និងស្ថានីយ៍ឥន្ធនៈ គឺជាប្រភេទចំណាយដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និង លេខ៤ ក្នុងបញ្ជីនៃប្រភេទចំណាយសំខាន់របស់អតិថិជន ហើយប្រភេទចំណាយទាំងពីរនេះគឺមានភាគរយខ្ពស់ជាងគេដែលអាចដឺកនាំទៅរកការផ្លាស់ប្តូររបស់សង្គមទៅជាសង្គមមួយដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។ ទន្ទឹមនឹងនេះដែរ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើរនឹង ៣១ ភាគរយ) ដែលជាអ្នកឆ្លើយតបទៅការស្ទង់មតិនេះ បានបង្កើនការប្រើប្រាស់ការទូទាត់តាមរយៈកាតបច្ចេកវិទ្យា contactless ហើយជិតពាក់កណ្តាល (ស្មើរនឹង ៤៥ ភាគរយ) នៃអ្នកឆ្លើយ ចាប់អារម្មណ៍ក្នុងការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless ៕

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ៖ ” អតិថិជនជាច្រើនបានបង្ហាញពីទំនោរក្នុងការប្រើប្រាស់ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless យ៉ាងខ្លាំង តាមរបាយការណ៍ដដែលនេះបង្ហាញថា ៥៧ភាគរយនៃប្រតិបត្តិការរបស់ Visa កាតត្រូវបានធ្វើឡើងដោយការប៉ះដើម្បីបង់ប្រាក់ ” ។ អ្នកស្រីបន្តទៀតថា ៖ “កាលពីឆ្នាំមុនៗ កត្តាជំរុញនៅពីក្រោយនេះ គឺបទពិសោធន៍នៅក្នុងការទិញទំនិញដ៏រលូន ដែលផ្តល់ទាំងភាពងាយស្រួលដល់អតិថិជន និងសេវាកម្មដែលប្រកបដោយភាពប្រកួតអាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុតជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចំរើន” ។

https://www.visa.com.kh/en_kh/visa-offers-and-perks/total/145988
2 https://www.visa.com.kh/en_kh/visa-offers-and-perks/bayon-market/145987
3 VisaNet data December 2020.
4 The Visa Consumer Payment Attitudes Study was prepared by CLEAR in December 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

# # #
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)​
ក្រុមហ៊ុន Visa Worldwide Pte. Limited​
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com​

កញ្ញា គ្រី​ សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល ៖ nary@reddot.com.kh