ភ្នំពេញ ៖ បន្ទាប់ពីមានការអំពាវទៅដល់បងប្អូនអ្នករត់ម៉ូតូកង់បី តាក់ស៊ី និងម៉ូតូឌុប ដោយអញ្ជើញឲ្យពួកគាត់ទាំងអស់ត្រូវនាំគ្នាមកធ្វើតេស្តកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីជាការចូលរួមចំណែកក្នុងការការពារបញ្ហាប្រឈមនៃមេរោគកូវីដ១៩ដែលទើបនឹងផ្ទុះជាលើកទី០៣នេះ។


ភ្លាមៗនោះដែរ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គេក៏បានសង្កេតឃើញមានអ្នករត់តាក់ស៊ី ម៉ូតូឌុប និងម៉ូតូកង់បី បាននាំគ្នាមកយកសំណាករកមេរោគកូវីដ១៩ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលពួកគាត់ទាំងនោះមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕