អាហារទាំងអស់សុទ្ធបានផ្ដល់ផលប្រយោជន៍ដល់យើង ប៉ុន្ដែយើងក៏គួរដឹងថា អាហារណាត្រូវបរិភោគពេលព្រឹក ឬពេលល្ងាចដែរ។ ពិតណាស់បើសិនជាយើងបរិភោគអាហារឱ្យត្រូវតាមពេលវេលានោះយើងរឹតតែទទួលបានអត្ថប្រយោជន៍ពីអាហារដែលយើងបរិភោគ។

ដោយឡែក ផ្លែប៉ោមវិញ ពេលវេលាដែលសក្ដ័សមសម្រាប់បរិភោគបំផុតគឺពេលព្រឹក ព្រោះសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិចទីន(Pectin)ជាសារធាតុស្ករងាយរលាយ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ អ្វីដែលកាន់តែពិសេសផ្លែប៉ោមមានអត្ថប្រយោជន៍ជួយលុបបំបាត់នូវសារធាតុដែលបង្កជាជំងឺមហារីក។

គួរចៀសវាងទទួលទាន ពេលល្ងាច ឬពេលយប់ព្រោះអាស៊ីតសរីរាង្គរបស់ផ្លែប៉ោម នឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលបង្កឲ្យមានការឈឺក្រពះ។ ម្យ៉ាងទៀត ប៉ិចទីននឹងបន្ថែម សម្ពាធដល់ប្រព័ន្ធរំលាយអាហារផងដែរ ប្រសិនញ៉ាំនៅពេលយប់៕