រាជធានីភ្នំពេញ៖ ក្រោយពេលមានស្រ្ដីម្នាក់ឆ្លងជំងឺកូវីដ១៩នោះមក ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានអ្នកសង័្សយកូវីដ បានស្នើសុំទៅអគ្គនាយកផ្សារអ៊ីអន១ ឲ្យជួយសហការ និងតាមដានអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ នៅក្នុងផ្សារអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខា ដោយលោកឧត្ដមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ ផ្ញើជូនលោក Tsuboyo Masayuki អគ្គនាយកក្រុមហ៊ុន AEON Mall (Cambodia) Co.Ltd រាជធានីភ្នំពេញ មានខ្លឹមសារថា មានអ្នកជំងឺកូវីដ១៩ម្នាក់ ឈ្មោះ Zhan Juan ភេទស្រី អាយុ៣១ឆ្នាំ បានបញ្ជាក់ថា គាត់បានទៅទិញសម្ភារ និងម្ហូបអាហារ នៅក្នុងផ្សារខាងលើ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ។ ដោយសារតែករណីនេះ ទើបប្រធានអនុគណៈកម្មការស្រាវជ្រាវ សុំឲ្យអគ្គនាយកជួយសហការ និងតាមដានអ្នកពាក់ព័ន្ធនឹងអ្នកជំងឺខាងលើនេះ។

សូមអានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖