ភ្នំពេញ ៖ តារាចម្រៀងស្រីដែលមានទឹកដមសំឡេងផ្អែមពីរោះ លី អ៊ីវ៉ាធីណា​ ហាក់ស្ងប់ស្ងាត់ពីវិស័យចម្រៀងមួយរយៈធំ ក្រោយមកទៀតកាលពីរដូវកាលចូលឆ្នាំចិនកន្លងទៅថ្មីៗនេះទើបគេឃើញនាងបានចេញបទចម្រៀងថ្មីមួយបទ ធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការវិលត្រឡប់ចូលក្នុងពិភពសិល្បៈចម្រៀងម្ដងទៀតរបស់នាង។


យ៉ាងណាមិញពេលថ្មីៗនេះ គេបានឃើញ លី អ៊ីវ៉ាធីណា តារាចម្រៀងចាស់វស្សារូបនេះបានធ្វើការបង្ហោះរូបជាមួយនឹងក្មេងតូចម្នាក់ដោយនាងបានហៅក្មេងតូចនោះថាជាកូនពេញៗមាត់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង និងបានចូលទៅខំមិនសាកសួរថាតើជាការពិតទេដែលក្មេងតូចរូបនោះជាកូនរបស់នាង? ក៏ប៉ុន្តែគេហាក់មិនបានឃើញ តារាស្រីខាងលើឆ្លើយតបចំពោះសំណួរទាំងអស់នោះទេ ដែលបង្កឲ្យអ្នកគាំទ្រផ្ទុះការសង្ស័យចំពោះការផុសរបស់នាងបែបនេះ។


ទោះបីជាយ៉ាងនេះក្ដី ក៏មានអ្នកគាំទ្រមួយចំនួនបានចូលរួមសម្តែងការអបអរសាទរចំពោះនាង ផងដែរ ដោយមានអ្នកខ្លះថែមទាំងសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ក៏ដូចក្មេងតូចនោះផងដែរ៕