តើអ្នកទាំង អស់គ្នា ធ្លាប់ញ៉ាំ ឬខ្ពុរទឹកត្រជាក់ហើយមានអារម្មណ៍ថាឈឺធ្មេញដែរទេ? ឬធ្មេញយើង មិនអាចទ្រាំនឹងខ្យល់ត្រជាក់បាន? ពេល ខ្លះ សូម្បីតែទឹកតែក្ដៅឧណ្ហៗ មួយពែងក៏ធ្វើឲ្យយើង ពិបាកលេបដោយសារឈឺធ្មេញនៅពេលផឹកបានតែបន្តិច។ ប្រសិនបើយើង ជួបបញ្ហាណាមួយដូច ខាងលើនេះ យើង ប្រាកដជាមានបញ្ហា ស្រៀវធ្មេញ ជាមិនខាន។

១. ហេតុអ្វីយើងមានបញ្ហាស្រៀវធ្មេញ
មានមូលហេតុជាច្រើនធ្វើឲ្យយើង រងគ្រោះដោយសារការឈឺចាប់នេះ។ ដំបូងឡើយធ្មេញមួយឬច្រើនអាចមើលឃើញដល់ឬសធ្មេញ។ ជាធម្មតាស្រទាប់នេះ គឺជាភ្លុកធ្មេញដែលនៅក្រោមជាលិកាអញ្ចាញធ្មេញ និងសម្បូរទៅដោយបំពង់តូចៗ មើលឃើញ ដោយមីក្រូទស្សន៍។ រាល់បំពង់នីមួយៗ គឺភ្ជាប់ទៅនឹងចុងសរសៃប្រសាទ។ បញ្ហាពីរ ជាទូទៅឧស្សាហ៍កើតឡើងក្នុងមាត់ ធ្មេញគឺការស្រកអញ្ចាញធ្មេញ ឬសឹកស្រទាប់ការពារធ្មេញ ដែលជាមូលហេតុចម្បងព្រោះដោយសារបំពង់តូចៗត្រូវបាន ចំហរ។ ជាក់ស្ដែងស្រទាប់ភ្លុកធ្មេញត្រូវបានចំហរមិនបានការពារ ដោយសារការស្រកអញ្ចាញធ្មេញ ដុសសម្អាតធ្មេញខ្លាំងពេក ការសង្កៀត ធ្មេញ និងរបបអាហារដែលសម្បូរ ជាតិអាស៊ីដ។

២. ការដុសសម្អាតធ្មេញខ្លាំងជ្រុល
វាពិតជាគួរឲ្យភ្ញាក់ផ្អើលដែលការដុសសម្អាតធ្មេញខ្លាំងជ្រុលអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទៅលើមនុស្សមួយចំនួន។ លោក MarkS.Wolff ដែលមានងារជា សាស្រ្តាចារ្យ និងជាប្រធានគ្រប់គ្រងដេប៉ាតឺម៉ង់ Cariologyនិង Comprehensive Care នៃសកលវិទ្យាល័យ NYU ផ្នែកទន្តសាស្ត្របានបង្ហាញថា៖ «ការសឹករិចរឹលខ្លាំងនៃជាលិកាអញ្ចាញធ្មេញព្រមទាំងស្រទាប់ការពារធ្មេញធ្វើឲ្យស្រទាប់បំពង់ភ្លុកធ្មេញតូចៗងាយរងផលប៉ះពាល់ទៅនឹងអ្វីដែលវាប៉ះជាមួយ រួមមានធាតុ ក្ដៅ ត្រជាក់ ទន់ឬរឹង» ។

៣. ភេសជ្ជៈដែលមានជាតិអាស៊ីដ
ភេសជ្ជៈដែលយើងឧស្សាហ៍ផឹកក៏អាចធ្វើឲ្យខូចធ្មេញ បានផងដែរ។ ជាធម្មតា ភេសជ្ជៈដែលមានជាតិអាស៊ីដខ្ពស់ដូចជាទឹកសូដាភេសជ្ជៈកីឡា គ្រឿង ស្រវឹង ទឹកក្រូច កាហ្វេ ភេសជ្ជៈសុខភាព សុទ្ធតែអាចកម្ទេចស្រទាប់ការពារធ្មេញ និងធ្វើឲ្យឈឺចាប់។

៤. សារធាតុធ្វើធ្មេញឲ្យស
សារធាតុធ្វើឲ្យ ធ្មេញសដែលមានផ្ទុកធាតុផ្សំដែលអាក្រក់សម្រាប់កម្ចាត់ស្នឹមកំប៉ុង ហេតុនេះនៅពេលដែលប្រើប្រាស់វាច្រើននឹងប៉ះពាល់ដល់ស្រទាប់ភ្លុកធ្មេញ។ ជាអកុសលស្រទាប់ការពារធ្មេញ(កាចាធ្មេញ)ក៏អាចត្រូវបានកម្ទេចចេញដែរធ្វើឲ្យបំពង់តូចៗចំហរមិនបានការពារ៕