បញ្ហាស្នាមជាំពណ៌ស្វាយកើតឡើង នៅលើស្បែកញឹកញាប់ទោះបីជា វាកើតឡើងហើយរលុប បាត់ទៅវិញ ដោយខ្លួនឯងក៏ដោយ តែមិនគួរព្រងើយកន្តើយនឹងវាឡើយ ព្រោះអាចជាសញ្ញាព្រមានពី បញ្ហាសុខភាពកំពុងតែស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់។ នៅក្នុងនោះ៖

១. កោសិកាឈាមក្រហមមានកម្រិតទាប៖ ស្បែកឡើងជាំដុំៗមានពណ៌ស្វាយអាចជា សញ្ញាមួយបង្ហាញថា អ្នកកំពុងតែមានបញ្ហាប្លាកែត ។

២. ជំងឺឈាម៖ ជំងឺស្លេកស្លាំងមិនមែនជាបញ្ហាដែលពិបាកព្យាបាលនោះទេ តែប្រសិនបើអាការៈដទៃ ទៀតដូចជា ការហូរឈាមតាមច្រមុះការហូរឈាមច្រើនហួស បន្ទាប់ពីការវះកាត់អ្នកអាចនឹងកំពុងមាន បញ្ហាសុខភាពធ្ងន់ធ្ងរ។

៣. បញ្ហាថ្លើម៖ ការខូចសរីរាង្គថ្លើមនឹងជះឥទ្ធិពលដល់បរិមាណប្លាកែតដែលចាំបាច់សម្រាប់តំណក់ ឈាម។ ចំនួនប្លាកែតទាបអាចបណ្តោលឲ្យមានស្នាមជាំលើស្បែក ។

៤. មហារីកឈាម៖ ស្នាមជាំពណ៌ស្វាយដែលលេចឡើងនៅលើស្បែកអាចជាសញ្ញា នៃជំងឺមហារីកឈាម ផងដែរ ។ យ៉ាងណាក៏ដោយ ដើម្បីបញ្ជាក់មូលហេតុនៅពីក្រោយស្នាមជាំពណ៌ស្វាយនេះ អ្នកគួរតែទៅ ពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំណោះស្រាយដ៏ត្រឹមត្រូវ និងទាន់ពេលវេលា ៕