រាជធានីភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី ដែលទើបទទួលបានតំណែងជាជំនួយការផ្ទាល់របស់សម្ដេចប្រធានព្រឹទ្ធសភា បានសម្រេចចិត្ត ដឹកដៃគូដណ្ដឹង មករៀបចំពិធីសែនព្រេនបន្តិច ជំនួសពិធីមង្គលការ ដោយសារតែវិបត្ដិកូវីដ១៩។

ការរៀបចំពិធីសែនព្រេនរបស់កំពូលកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងគូដណ្ដឹងរបស់លោកស្រី ដែលមានងារជាជំទាវនោះ បានកើតឡើង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ ការធ្វើពិធីសង្ខេប ដើម្បីឲ្យចាស់ទុំ និងសាច់ញាតិទាំងសងខាងដឹងឮនោះ មិនមែនមានន័យថា ស៊ន សៀវម៉ី និងគូដណ្ដឹង អត់មានលុយកាក់នោះទេ ប៉ុន្ដែការធ្វើបែបនេះ ក៏ដោយសារតែបញ្ហាវិបត្ដិកូវីដនេះឯង។  នៅក្នុងពិធីនោះ ស៊ន សៀវម៉ី និង គូដណ្ដឹង បានប្រារព្ធឡើង ដោយគ្រាន់តែត្រឹមតែអញ្ជើញញាតិមិត្ត បងប្អូន ស្និទ្ធស្នាលត្រឹមតែប៉ុន្មាននាក់ មកចូលរួមដឹងឮតែប៉ុណ្ណោះ។ ប៉ុន្ដែប្រសិនបើមាន​ឱកាសល្អ ឬវិបត្ដិកូវីដនោះបានផុតរលត់ទៅ ស៊ន សៀវម៉ី អាចនឹងមានរៀបចំធ្វើពិធីធំដុំ ​តាមប្រពៃណីខ្មែរយើង។

ជាមួយនឹងពិធិដ៏តូចមួយនេះ ប្រជាពលរដ្ឋដែលដឹងអំពីពិធីរបស់កំពូលកីឡាការិនីជម្រើសជាតិដ៏ឆ្នើម ស៊ន សៀវម៉ី និង គូដណ្ដឹង ក៏បានផ្ញើសារជូនពរដល់ជីវិតប្ដីប្រពន្ធរបស់ពួកគាត់​ស្រឡាញ់ និងផ្អែមល្ហែមនឹងគ្នារហូតដល់ចាស់ស្លាប់រៀងៗខ្លួន​៕ នេះបើតាមប្រភព POP ។