ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រភាគច្រើនដែលបានតាមដានការប្រកួតជ័យលាភីសម្រស់បវរកញ្ញាឯកភេទទី៣កម្ពុជាប្រចាំឆ្នាំ២០២០ ប្រាកដជាបានដឹងរួចមកហើយពីម្ចាស់ពានរង្វាន់នៃកម្មវិធីដំបូងគេរបស់កម្ពុជាមួយនេះ នោះគឺកញ្ញា សុខ ប៉ូលីន ហៅ Sai Fhon ដែលនាងទទួលបានតំណែងជាបវរកញ្ញា​ឯក និងជាម្ចាស់ជ័យលាភីលេខមួយនៃការប្រកួត Miss Queen Cambodia 2020។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺសម្រស់ដ៏ស្រស់ត្រកាលរបស់បវរកញ្ញាភេទទី៣កម្ពុជា កញ្ញា Sai Fhon គឺពិតជាស្រស់ស្អាតមែនទែន ជាពិសេសត្រូវបានមហាជនភាគច្រើនលើកឡើងថានាងគឺពិតជាមានសម្រស់ដូចទៅមនុស្សស្រីពិតយ៉ាងដូច្នោះដែរ ជាពិសេសគឺទម្រង់មុខ និងសំឡេងផងដែរ។ គួបផ្សំជាមួយនឹងសមត្ថភាពពិសេសរបស់នាង ក៏ដូចជាទំនុកចិត្តយ៉ាងខ្ពស់ផងដែរនោះ កញ្ញា Sai Fhon បានទទួលពានជ័យលាភីលេខ១ នៃកម្មវិធី Miss Queen Cambodia 2020 ដោយជោគជ័យ។

ខាងក្រោមនេះជាសម្រស់ដ៏ស្រស់ស្អាតរបស់បវរកញ្ញាភេទទី៣កម្ពុជា កញ្ញា សុខ ប៉ូលីន ហៅក្រៅ Sai Fhon ៖