ស្ពៃខៀវ ឬស្ពៃខ្មៅ គឺជាប្រភេទដំណាំបន្លែ ម៉្យាងដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដោយអាចយកវាទៅបរិភោគជាបន្លែ ឬយកទៅស្ល។ ក្រៅពីនេះ គេក៏អាចយកស្ពៃ ខៀវនេះទៅជ្រក់ធ្វើស្ពៃជ្រក់ ធ្វើឱ្យវាក្លាយជាអាហារមួយបែបទៀតសម្រាប់បរិភោគក្នុងជីវ ភាពរស់នៅប្រចាំថ្ងៃ ព្រោះវាមានវីតាមីន ជាច្រើនសម្រាប់ទ្រទ្រង់សុខភាព។ តាមរយៈលោកពូ គាត ម៉ុង ដែលជាកសិករនៅខេត្តកណ្ដាលបានរៀបរាប់ថា៖

ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាម រយៈពេលដាំ និងតម្រូវការលើទីផ្សារ ។ គិតពី ដាំរហូតដល់ប្រមូលផលមានរយៈពេល៣០ ទៅ ៣៥ថ្ងៃ។ ដោយគាត់ធ្វើការកាត់ត្រឹមគល់ស្ពៃ ហើយប្រមូលផលតែ១លើកទាំងអស់តែម្តង ដោយមិនបានទុកពូជសម្រាប់ដាំនៅរដូវក្រោយ ទេ គឺយើងនឹងទិញពូជពីផ្សារមកដាំបន្តទៀត។ដោយឡែកការចំណាយវិញ ក្នុងនោះយើងចំណាយទៅ លើពូជអស់១គីឡូក្រាមតម្លៃ២២.០០០រៀល ជីគីមី១០គីឡូក្រាម អស់ទឹកប្រាក់ចំនួន ៦០.០០០រៀល ហើយចំណាយលើការបូមទឹកអស់ ១១០.០០០រៀល ទៀត សរុបចំណាយទាំងអស់មានទឹកប្រាក់ចំនួន ១៩២.០០០រៀល បើទូទាត់លើការចំណាយ ក្នុងមួយរដូវដាំដុះរយៈពេលពី៣០ទៅ ៣៥ថ្ងៃ គេទទួលបានប្រាក់ចំណេញសុទ្ធ ២.១៥៨.០០០ រៀល ដោយមិនគិតពីការចំណាយកម្លាំងផ្ទាល់ខ្លួន។

ចំពោះស្ពៃខៀវ ឬ ស្ពៃខ្មៅនេះ វាអាច មានគុណប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ក្នុងការធ្វើជាបន្លែ។ ហើយប្រសិនបើអ្នកចង់ បានស្ពៃនេះយកទៅជ្រកវារិតតែងាយទៀត ព្រោះ ស្ពៃនេះមានតម្លៃថោកដោយហេតុថា ពេល ប្រមូលផលវាលែងអីនឹងធ្វើឱ្យស្លឹកស្ពៃរហែកដាច់ ដូច្នេះគេមិនអាចយកវាទៅលក់ធ្វើជាបន្លែបាននោះ គឺសម្រាប់ធ្វើស្ពៃជ្រក់នេះឯង៕