រាជធានីភ្នំពេញ៖ ចាប់តាំងពីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងដល់កងកងកម្លាំងប្រដាប់អាវុធ ចំនួន ២៣ ៥២៥នាក់ ហើយក្នុងនោះមានស្រ្ដី ១ ៨៦៨នាក់។

ក្រសួងការពារជាតិ បានឲ្យដឹងថា ​​របាយការណ៍បូកសរុបលើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​លើកទី១ សម្រាប់ក្របខ័ណ្ឌ ក្រសួងការពារជាតិបាន មានចំនួន ២៣ ៥២៥នាក់ ហើយក្នុងនោះមានស្ត្រី ១ ៨៦៨នាក់។ រីឯចំនួនសរុបខាងលើ ក៏មាននគរបាលការពារព្រំដែនគោកចំនួន២១១នាក់ផងដែរ។ ដោយឡែក​ទីតាំងចាក់វ៉ាក់សាំង ទាំងនោះមានចំនួន៧កន្លែង រួមមាន ៖

១-មន្ទីរពេទ្យព្រះកេតុមាលា

២-បញ្ចាការដ្ឋានអង្គរក្ស

៣-បញ្ជាការដ្ឋានទ័ពពិសេស

៤-បញ្ជាការដ្ឋានកងទ័ពជើងទឹក

៥-ទីបញ្ជាការកងពលតូចលេខ១

៦-តំបន់ប្រតិបត្តិការសឹករងកោះកុង

៧-វិទ្យាស្ថាន ទ័ពជើងគោក៕

សូមអានរបាយការណ៍ទាំងស្រុង ដូចខាងក្រោម៖