ប្រទេសឥណ្ឌូនេស៊ី៖ យោងតាមសម្ដីអាជ្ញាធរបាននិយាយថា មានប្រជាជនចំនួន ៥នាក់បានបាត់បង់ជីវិតក្នុងទឹកជំនន់ធំមួយដែលបានជន់លិចសង្កាត់ទាំងមូលនៅក្នុងរដ្ឋធានី Jakarta នៃប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងទីក្រុងនេះផងដែរ ត្រូវបានបំផ្លាញដោយសារទឹកជំនន់កាលពីចុងសប្ដាហ៍មុន បានបណ្ដាលឲ្យជន់លិចផ្លូវធំៗជាច្រើន ដែលត្រូវសម្រេចចិត្តបង្ខំមនុស្សមួយចំនួនឲ្យទៅកាន់ទីជម្រកដែលមានសុវត្ថិភាពជាបន្ទាន់។

លោក Sabdo Kurnianto ដែលជាប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បានថ្លែងប្រាប់ទៅ AFP ថា មានបុរស់អាយុ ៦៧ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះលើទឹករបស់គាត់នៅភាគខាងត្បូងនៃរដ្ឋធានី កាលពីថ្ងៃសៅរ៍។លោកក៏បានបន្ថែមថា ក្នុងនោះដែរមានក្មេងប្រុសចំនួន៣នាក់ និងក្មេងស្រីមួយនាក់បានលង់ទឹកស្លាប់បន្ទាប់ពីទឹកជន់លិច។

ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ីបានព្រមានថា Greater Jakarta ជាតំបន់មួយដែលមានប្រជាជនរស់នៅប្រមាណ ៣០ លាននាក់ ដែលអាចរងគ្រោះដោយសារទឹកជំនន់ជារៀងរាល់រដូវវស្សា ។

លោក Ali Fatullah ដែលជាអ្នកលក់ផ្លែឈើនៅទីប្រជុំជន Bekasi តាមជាយក្រុង Jakarta បាននិយាយថា “ទឹកទន្លេបានហៀរ ហើយក៏នាំនូវភក់ជាច្រើន…ធ្វើឲ្យខ្ញុំបានខាតបង់ផ្នែកហិរញ្ញវត្ថុទៀតផង។ជាពិសេសគ្រឿងសង្ហារឹមនិងឧបករណ៍អេឡិចត្រូនិកត្រូវខូចខាតដោយសារទឹកជំនន់”។

មនុស្សប្រមាណប្រហែល ១.៧០០ នាក់ នៅតែស្ថិតក្នុងតំបន់សុវត្ថិភាព ទោះបីជាអ្នកស្រុកមួយចំនួនបានត្រឡប់ទៅកាន់ផ្ទះវិញក៏ដោយ នេះបើយោងតាមសម្ដីលោក Kurnianto។ យ៉ាងណាមិញទឹកជំនន់បានវាប្រហារសង្កាត់ចំនួន ២០០នៅក្នុងតំបន់មួយ។

ទីក្រុង Jakarta ធ្លាប់មានទឹកជំនន់ដ៏អាក្រក់បំផុតមួយបានបំផ្លាញ កាលពីឆ្នាំមុនក្នុងខែមករា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយថែមទាំងបង្ករឲ្យបាត់ស្រុតដីទៀតផង ជាមួយគ្នាក៏មានមនុសសចំនួន៦៧នាក់ ដែលរស់នៅក្នុងរដ្ឋធានី និងនៅក្បែរៗទីក្រុង ត្រូវបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនោះដែរ៕

ប្រភព៖ BangkokPost