ប្រទេសហ្វីលីពីន៖ កាលពីថ្ងៃអាទិត្យ អាជ្ញាធរហ្វីលីពីន បានជម្លៀសប្រជាជនរាប់សិបមុឺននាក់ ដែលរស់នៅភាគខាងត្បូងនៃប្រទេសឲ្យទៅកាន់តំបន់ដែលមានសុវត្ថិភាព ខណៈពេលដែលព្យុះកំណាច Dujuan កាន់តែខិតជិតមកដល់។

ទីភ្នាក់ងារគ្រប់គ្រងហានិភ័យនិងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា មនុស្ស្រប្រមាណ ៥១,៤០០ នាក់ ត្រូវបានជម្លៀសចេញទៅកាន់មជ្ឈមណ្ឌល និងចំនួន ៣៣១នាក់ ត្រុវបានជម្លៀសនៅក្នុងខេត្ត Surigao del Norte, Surigao del Sur, Agusan del Norte, កោះ Dinagat និងទីក្រុង Butuan ។

យោងតាមរបាយការណ៍របស់ការិយាល័យអាកាសធាតុ បាននិយាយថា ព្យុះទីហ្វុងដែលបានបក់បោកមកលើប្រទេហ្វីលីពីន នៅក្នុងឆ្នាំនេះ អាចរក្សាខ្យល់ជាអតិបរមាចំនួន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចមានរហូតដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការព្យាករណ៍ក្នុង ទីក្រុង Dujuan ដែលបានគេស្គាល់ថា( Auring ) បានបង្ហាញឲ្យដឹងថា នៅពេលមានព្យុះបក់បោកអាចនិងមានការបាក់ដីលើកោះ Dinagat-Eastern Samar-Leyte ដែលមានចម្ងាយពី ៦០០ ទៅ៧០០ គីឡូម៉ែត្រក្នុងមួយម៉ោងនៃភាគខាងត្បូងក្រុងម៉ានីល ស្ថិតនៅចន្លោះល្ងាចថ្ងៃអាទិត្យនិងព្រឹកថ្ងៃចន្ទនេះ ។

ចំពោះព្យុះនេះមានចម្ងាយប្រហែល ៣២០គីឡូម៉ែត្រ ពីភាគខាងកើតនៃ​ Hinatuan, Surigao del Sur ហើយនិងផ្លាស់ប្តូរទៅទិសពាយព្យវិញនៅចម្ងាយ ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំងនិងបង្កឱ្យមានការបាក់ដីទៀតផង។ជាមធ្យមព្យុះទីហ្វុង ២០ បានឆ្លងកាត់ប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ក្នុងករណីភាគច្រើនត្រូវបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់។

ប្រភព៖ BangkokPost