រាជធានីភ្នំពេញ៖ សាលាអន្តរជាតិ SIS សាខាដែលមានទីតាំងនៅឡាក់គីស្តា បានធ្វើការប្រកាសបិទសាលាជាបន្ទាន់ផងដែរ ក្រោយពីសិស្សម្នាក់រៀនថ្នាក់ទី៦ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដោយផ្អាកការសិក្សានៅក្នុងថ្នាក់រៀនមួយរយៈសិន ហើយលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវបានផ្លាស់ប្តូរពីការបង្រៀនពីក្នុងថ្នាក់ ទៅបង្រៀនតាមប្រព័ន្ធអនឡាញវិញ ។

សាលាក៏បានបញ្ជាក់ថា ការផ្លាស់ប្តូរបន្ទាន់នឹង នឹងចាប់អនុវត្តចាប់ពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ រហូតដល់មានការជូនដំណឹងជាថ្មី ។ សូមអានសេចក្តីប្រកាសទាំងស្រុងដូចខាងក្រោម៖