កីឡាករវ័យក្មេងសញ្ចាតិអង់គ្លេសរូបនេះ គឺជាគោលដៅចម្បងរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងរដូវកាលដោះដូរកីឡាករក្នុងឆ្នាំនេះ៕ Jadon Sancho បានបង្កើតប្រវតិ្តសាស្រ្តថ្មីមួយ ក្រោយពីស៊ុតបានមួយគ្រាប់ជួយអោយក្រុម Dortmund យកឈ្នះក្រុម Schalke 04 ក្នងលទ្ធផល ៤-០៕ Sancho រកបាន ៣៥គ្រាប់ហើយ ត្រឹមអាយុតែ ២០ឆ្នាំប៉ុណ្ណោះដោយមិនធ្លាប់មានកីឡាករវ័យក្មេងណាអាចធ្វើបាននោះទេ ក្នុងលីគកំពូលអាល្លឺម៉ង់៕ គួរបញ្ជាក់ផងដែរ Jadon Sancho ក្នុងរដូវកាលនេះបង្ហាញខ្លួនបាន ២០ប្រកួត រកបាន ៥គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៨លើក៕