ក្នុងជំនួប Merseyside Derby កាលពីយប់មិញ ក្រុមលោក Klopp ធ្វើមិនបានល្អនោះទេ ដោយការប្រកួតប្រព្រឹត្តទៅបានតែ ៣នាទី ខ្សែប្រយុទ្ធក្រុមភ្ញៀវ កីឡាករ Richarlison បានស៊ុតនាំមុខមុន៕ ក្រោយតែពីត្រូវក្រុមភ្ញៀវនាំមុខ ក្រុម  Liverpool បានបង្កើនវាយសម្រុកយ៉ាងខ្លាំង ក៏ប៉ុន្តែនៅតែមិនអាចទម្លុះសំណាញ់ទីក្រុម Everton បាន៕ ការប្រកួតឈានដល់វគ្គទី២ នាទី ៨៣ កីឡាករ Alexander-Arnold បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ អជ្ញាកណ្តាលក៏សម្រេចផ្តល់បាល់ពិន័យ ១១ម៉ែត្រអោយក្រុមភ្ញៀវ ដោយកីឡាករ  Sigurdsson ជាអ្នកសម្រេចបានគ្រាប់ទី ២៕

បរាជ័យ ២-០ នេះ ធ្វើអោយ Liverpool បន្តចាញ់ ៤ប្រកួនជាប់គ្នាក្នុងក្របខណ្ឌ Premier League ដោយឈ្នះតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៥ប្រកួតចុងក្រោយ៕