បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បណ្ដាប្រទេស ចំនួន១០ នៅតំបន់អាស៊ាន នៅតែបន្ដមានករណីឆ្លងថ្មី នៃកូវីដ-១៩  កើនឡើង សរុបជាង១,៥ម៉ឺននាក់។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីឆ្លងថ្មី នៅក្នុងតំបន់អាស៊ាន មានចំនួន ១៥ ៦៦២នាក់ និងករណីស្លាប់ថ្មី ចំនួន៣៥៧នាក់ (ករណីស្លាប់ថ្មី៣៥៧នាក់) ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ២ ៣​២៨ ​០៥៩នាក់ ស្លាប់ ៥០ ៣៦៨នាក់ អ្នកជាសះស្បើយ ២ ០៣៩ ០៥៧ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៣៨ ៦៣៤នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១ ០០៧នាក់។

ឥណ្ឌូនេស៊ី នៅតែជាប្រទេស មានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ ប្រទេសនេះមាន​ករណីឆ្លងថ្មី ១០ ៦១៤នាក់ និងករណីស្លាប់ថ្មី ១៨៣នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងបន្ដកើនឡើងដល់ ១  ២៦៣ ២៩៩នាក់ ស្លាប់ ៣៤ ១៥២នាក់  អ្នកព្យាបាលជាសះស្បើយ ១ ០៦៩ ០០៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១៦០ ១៤២នាក់។

ហ្វីលីពីន មានអ្នកឆ្លងថ្មី ១ ៩០១​នាក់ និងករណីស្លាប់ថ្មី១៥៧នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ៥៥៧ ០៥៨នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥១២ ៧៨៩នាក់ និងអ្នកជំងឺចំនួន ៣២ ៤៤០នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៧៨៥នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លងថ្មី ២ ៩៣៦នាក់ និងករណីស្លាប់ថ្មី ១៣នាក់ ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ២៧៧ ​​៨១១នាក់ និងស្លាប់ ១ ០៤៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៣៩ ៩៧១នាក់ និងអ្នកជំងឺ៣៦ ៧៩៧នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២២០នាក់។

មីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លងថ្មី ១៩នាក់ ​​ករណីស្លាប់ថ្មី៣នាក់ ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ១៤១៧២៩នាក់ និងស្លាប់ ៣ ១៩៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១៣១ ២០៩នាក់ និងអ្នកជំងឺចំនួន ៧ ៣​២៥នាក់ផ្សេងទៀត​កំពុងសម្រាកព្យាបាល។

សិង្ហបុរី មានអ្នកឆ្លងថ្មី ១៤នាក់ តែមិនមានករណីស្លាប់ថ្មី​។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៩ ៨៤៦​នាក់ និងស្លាប់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥៩ ៦​៩៧នាក់ និងអ្នកជំងឺចំនួន១២០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

ថៃមានអ្នកឆ្លងថ្មី ១៣០នាក់ ​​ករណីស្លាប់ថ្មីម្នាក់ ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២៥ ២៤១នាក់ និងស្លាប់ ៨៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៤ ​០៧០នាក់ និងអ្នកជំងឺ ១ ០៨៨នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

វៀតណាម មានអ្នកឆ្លងថ្មី១៥នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២ ៣៦២នាក់ និងស្លាប់៣៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១ ៦២៧នាក់ និងអ្នកជំងឺ ៧០០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

កម្ពុជា មានអ្នកឆ្លងថ្មី៣២នាក់ មិនមានករណីស្លាប់ ហើយកម្ពុជាមានអ្នកឆ្លងកូវីដសរុប ៥១៦នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៤៧០នាក់ និងអ្នកជំងឺចំនួន១៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ។

ប្រ៊ុយណេ មិនមានអ្នកឆ្លង​ឆ្លងថ្មី​ និងមិនមានករណីស្លាប់ថ្មី ហើយ​យប្រទេសនេះមានអ្នកឆ្លងសរុប ១៨៥នាក់ ស្លាប់៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ១៧៨នាក់ និងអ្នកជំងឺ៤នាក់ កំពុងសម្រាកព្យាបាល។

ឡាវមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ ហើយប្រទេសនេះមានអ្នកឆ្លង សរុប៤៥នាក់ ប៉ុន្ដែមានអ្នកព្យាបាលជាសះស្បើយ ៤១នាក់ និងអ្នកជំងឺចំនួន៤នាក់កំពុងសម្រាកព្យាបាល៕