ការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស( Premier League ) បានឈានមកដល់សប្តាហ៍ទី ២៥ហើយ ដោយក្រុម Manchester City កំពុងតែកាន់កាប់កំពូលតារាង៕ ដោយក្នុងរាត្រីនេះក្រុមហង្សក្រហម Liverpool នឹងបើកទ្វារកីឡាដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុម Everton ក្នុងជំនួប (Merseyside Derby)៕

ដោយមួយគូទៀតក្រុមមាន់ខ្នាយមាស Tottenham Hotspur  និងត្រូវទៅសួរសុខទុក្ខក្រុមកំពុងតែឡើងជើង West Ham United ដោយកាលពីជើងទី ១ ក្នុងទឺកដី Spur បញ្ចប់លទ្ធផលត្រឹម ៣ស្មើ៕

ចំណែក Aston Villa ក៏នឺងត្រូវទទួលក្រុមខ្លាំងកញ្ជ្រោង Leicester City នៅក្នុងរាត្រីថ្ងៃអាទិត្យ សម្រាប់លទ្ធផលកាលពីជើងទី ១គឺ ក្រុមកញ្ជ្រោងបានបរាជ័យក្នុងដីខ្លួនឯង ១-០៕

អ្វីដែលជាជំនួបគួរអោយចាប់អារម្មណ៍នោះគឺ ក្រុមកាំភ្លើងធំ Arsenal ត្រូវបើកីឡាដ្ឋានរបស់ខ្លួនទទួលក្រុមកំពូលតារាងមេឃខៀវ Manchester City៕ ក្រុមលោក Arteta រៀងងលិចអណ្តែតបន្តិច ដោយប្រាំប្រកួតចុងក្រោយឈ្នះ២ ស្មើ១ និង ចាញ់ពីប្រកួត ចំណែកក្រុមលោក Pep ឈ្នះ ១៧ប្រកួតជាប់ៗគ្នា៕