ភ្នំពេញ ៖ ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្របានថ្លែងសារប្រកាសជាបន្ទាន់ថាមានករណីឆ្លងកូវីដ១៩ជាលក្ខណៈទ្រង់ទ្រាយធំ ដែលឆ្លងរហូតដល់ទៅ៣២ករណីនោះ ក៏មានបញ្ជាក់ថាក្នុងនោះមានស្រ្តីជនជាតិចិនម្នាក់គឺជាស្រ្តីដែលរកស៊ីផ្លូវភេទនៅក្នុងសណ្ឋាគារណាហ្គាវើល នេះបើតាមប្រភពច្បាស់ការមួយបានបញ្ជាក់បន្ថែម។

យ៉ាងណាមិញ សម្តេចតេជោ ក៏បានបញ្ជាក់យ៉ាងច្បាស់បែបនេះថា សូមបងប្អូនប្រជាពលរដ្ឋដែលដឹងខ្លួនថាបានពាក់ព័ន្ធត្រូវប្រញ៉ាប់មកធ្វើតេស្តឲ្យបានលឿនបំផុត និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក៏ដូចជាត្រូវតែរក្សាគម្លាតសុវត្ថិភាពផងដែរ៕