ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្ដីប្រកាសជាបន្ទាន់មួយថា មានករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ ដែលតម្រូវឲ្យមានការបិទទីកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ មានដូចជាកោះពេជ្រជាដើម។

សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា មានអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ទៅ៣២ករណី ខណៈសម្តេចបានប្រសិទ្ធិឲ្យការឆ្លងថ្មីនេះជាព្រឹត្តិការណ័សហគមន៍លើកទី៣ ២០កុម្ភៈ។

សម្តេចក៏បានស្នើសុំឲ្យអ្នកដែលស្ថិតនៅក្នុងតំបន់ពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើតេស្តឲ្យបានត្រឹមត្រូវ និងត្រូវតែធ្វើចត្តាឡីស័កផងដែរ៕