ភ្នំពេញ ៖ មហាជនភាគច្រើនប្រាកដជាបានដឹង និងស្គាល់រួចមកហើយពីឈ្មោះឧកញ៉ាដែលមានទ្រព្យច្រើនបំផុតមួយរូបនៅកម្ពុជានោះគឺអ្នកឧកញ៉ា គិត ម៉េង ខណៈរូបលោកក៏មានភរិយាប្រកបដោយរូបសម្រស់ស្រស់សោភា និងធ្លាប់ជាតារាសម្តែងនោះគឺលោកជំទាវ ស្រីតូច ចំណាន ។


ប្រិយមិត្តអ្នកលេងបណ្តាញសង្គមមួយចំនួន ធ្លាប់លើកឡើងថា លោកជំទាវ ស្រីតូច ចំណាន និង អ្នកឧកញ៉ា គិត ម៉េង គឺជាគូស្នេហ៍ចាស់ទុំមួយគូដែលមិនសូវបញ្ចេញភាពផ្អែមប៉ុន្មាននោទេ ហើយឃើញថាអ្នកទាំងពីររស់នៅជាមួយនឹងភរិយាក្នុងភាពសាមញ្ញាៗ បើទោះបីជាអ្នកឧកញ៉ា គិត ម៉េង មានងារជាសេដ្ខីស្រុកខ្មែរចាយលុយលែងអស់យ៉ាងនេះក្ដី។


ទោះបីជាយ៉ាងនេះក្ដី កាលពីពេលថ្មីៗនេះមានមហាជនច្រើនណាស់បានសម្តែងការភ្ញាក់ផ្អើល ក៏ដូចជាបង្ហាញអារម្មណ៍រំភើបជំនួសលោកជំទាវ ស្រីតូច ចំណាន ខណៈអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារមួយយ៉ាងផ្អែមល្ហែមជូនទៅដល់ភរិយាជាទីស្រឡាញ់របស់ខ្លួន។ នៅក្នុងសារនោះលោកបានបង្ហោះយ៉ាងដូច្នេះថា  ” នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេកប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍ និងអបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង”។


ក្នុងនោះផងដែរ បន្ទាប់ពីអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារនេះរួចក៏ឃើញមានបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅសម្តែងការអបអរសាទរ ក៏ដូចជាបង្ហាញអារម្មណ៍រំភើបជំនួសលោកជំទាវ ស្រីតូច ចំណាន ជាខ្លាំងដែលមានស្វាមីស្រឡាញ់ថ្នាក់ថ្នមបែបនេះ៕