មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ស្បែករបស់យើង ដូចជាកាំរស្មីព្រះអាទិត្យ និងការផាត់មុខជារៀងរាល់ថ្ងៃជាមួយនឹងម្សៅមានសារធាតុគីមីជាដើម។ ដូច្នេះ ហើយយើងត្រូវតែការពារស្បែកពីកត្តាគ្រោះថ្នាក់ទាំងនេះ និងងាកមកធ្វើឱ្យស្បែកភ្លឺ ស្រស់ស្អាតបែបធម្មជាតិវិញ។

ជាការពិតណាស់ ប្រេងដូងគឺជាឱសថធម្មជាតិដែលមានតំលៃធូរថ្លៃ និងមានប្រសិទ្ធភាពបំផុតសម្រាប់សម្រស់។ តាំងពីបុរាណមក ប្រេងដូងត្រូវបានគេយកមកប្រើដើម្បីជួយឲ្យស្បែកទន់ បន្ថយស្នាមអុចខ្មៅ ប្រឆាំងនឹងភាពចាស់ ថែទាំ និងការពារស្បែក។ ក្នុងប្រេងដូងមានផ្ទុកអាស៊ីតឡូរីកប្រហែល ៥០ ភាគរយពោលគឺមានលក្ខណៈប្រឆាំងនឹងមេរោគ បាក់តេរី និងវីរុស។ ប្រេងដូងជួយព្យាបាលតំបន់ដែលខូចខាតនៅលើស្បែក ដែលនេះគឺ ល្អសម្រាប់អ្នកកើតមុន រលាកលើស្បែក និងស្បែកស្ងួតជាដើម ។ វិធីប្រើគឺ យើង ត្រូវលាបប្រេងដូងលើមុខរយៈពេល ១៥-២០ នាទីបន្ទាប់ មក លាង សម្អាត ជាមួយទឹកក្តៅឧណ្ឌៗ ជាការស្រេច។

ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ និងរក្សាវ័យ នៅ ក្មេងបានយូរ យើង គួរតែយកចិត្តទុកដាក់លើរបបអាហារ និងការសម្រាករបស់យើង ឲ្យ បាន ត្រឹម ត្រូវ ។ យើងត្រូវផ្តល់ឲ្យស្បែកនូវអាហារល្អៗ និងមិនត្រូវញ៉ាំអាហារប្រភេទ Fast food ។ ក្រៅពីនេះ យើងត្រូវផឹកទឹកឲ្យបានច្រើនគេងឲ្យបានគ្រប់គ្រាន់ និងត្រូវរក្សាភាពវិជ្ជមានជានិច្ច៕