មីយ៉ាន់ម៉ា ៖ នារីម្នាក់ដែលបានចូលរួមនៅក្នុងបាតុកម្មមីយ៉ាន់ម៉ា បានក្លាយជាបាតុករដំបូងបំផុតដែលបានបាត់បង់ជីវិតនៅក្នុងវ័យត្រឹមតែ២០ឆ្នាំ បន្ទាប់ពីនាងត្រូវបានគេបាញ់ប្រហារចំក្បាល។

នារីដែលបានបាត់បង់ជីវិតខាងលើមានឈ្មោះ Mya Thwe Khaing បានរងរបួសកាលពិសប្តាហ៍មុន ខណៈពេលដែលប៉ូលិសព្យាយាមបំបែកក្រុមអ្នកតវ៉ាដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងគ្រាប់ពិត។ ចំណែកក្រុមសិទ្ធិមនុស្សបានលើកឡើងថាមុខរបួសរបស់នាងគឺត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងពិតមួយគ្រាប់ ដែលធ្វើឲ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរ។

ចំណែកខាងមន្ទីរពេទ្យណៃពិដោ ក៏បានបញ្ជាក់ពីការស្លាប់របស់នារីខាងលើនៅម៉ោង ១១ : ០០ នាទី ខណៈដែលព័ត៌មានលម្អិតនិងធ្វើការបញ្ចេញក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា នារីរងគ្រោះខាងលើដែលឈានចូលវ័យ២០ឆ្នាំ បន្ទាប់ពីត្រូវបានគេបាញ់នាង ហើយក៏បានបញ្ជូននាងទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់នៅថ្ងៃទៅ៩ី០៩ ខែកុម្ភៈ នេះផងដែរ៕