ជីវិតយើងម្នាក់ៗពិតជាមានតម្លៃ និងខ្លីណាស់ ចូរអ្នកចាយពេលវេលាដែលអ្នកមានក្នុងមួយជីវិតរបស់អ្នកឱ្យមានតម្លៃបំផុតសម្រាប់ជីវិតអ្នក។ ចូរអ្នកគិតមើលថា បើមនុស្សយើងមានអាយុខ្ទង់៧០ឆ្នាំ យើងក៏មាន ១០ ឆ្នាំតែ៧ដងប៉ុណ្ណោះ។

១. ១០ឆ្នាំ ដំបូងចាយអស់ជាមួយភាពមិនដឹងខ្យល់
២. ១០ឆ្នាំបន្ទាប់ចាយអស់ជាមួយការសិក្សារៀនសូត្រ
៣. ១០ឆ្នាំ បន្ទាប់ចាយអស់ជាមួយការធ្វើការនិងការប្រើជីវិត
៤. ១០ឆ្នាំ បន្ទាប់ចាយអស់ជាមួយការកសាងឋានៈ និងគ្រួសារ
៥. ១០ឆ្នាំ បន្ទាប់ចាយអស់ជាមួយនឹងការថែរក្សាអ្វីដែលរកបានមក
៦. ១០ឆ្នាំ បន្ទាប់ចាយអស់ជាមួយការមើលថែសុខភាពកាយ និងចិត្តឲ្យនៅរឹងប៉ឹង
៧. ១០ឆ្នាំ បន្ទាប់ចាយអស់ជាមួយការដាក់ចុះគ្រប់យ៉ាង និងរង់ចាំថ្ងៃចុងក្រោយ។

កាត់ពីទំនួលខុសត្រូវផ្សេងៗ អ្នកមានពេលវេលាមិនដល់ ៣០% ទេ ជារបស់ខ្លួនឯង ដូច្នេះសូម ប្រើវាឲ្យបានសប្បាយ។ អានប៉ុន្មានចំណុចខាងក្រោមនេះ ឲ្យចប់អ្នកនឹងអាចងាកមកស្រលាញ់ខ្លួនឯង៖
១. មិនឈឺប៉ុន្តែក៏ត្រូវមើលថែ
២. មិនស្រេកប៉ុន្តែក៏ត្រូវផឹកទឹក
៣. មានហេតុមានផលក៏ត្រូវចេះធ្វើចាញ់
៤. មានអំណាចប៉ុន្តែក៏ត្រូវចេះដាក់ខ្លួន
៥. មិនហត់នឿយប៉ុន្តែក៏ត្រូវសម្រាក
៦. មិនមានទ្រព្យច្រើនប៉ុន្តែក៏ត្រូវចេះស្កប់ស្កល់
៧. មានធុរៈច្រើនយ៉ាងណាក៏ត្រូវចេះស្គាល់ពេលសម្រាក

ដាស់តឿនខ្លួនឯងឲ្យបានច្រើនថា “ជីវិតសែនខ្លីណាស់”សូមបំពេញតួនាទីជាម្ដាយឪពុកប្ដីប្រពន្ធ បងប្អូន និងមិត្តភ័ក្ដិល្អបន្តទៀត។ នៅពេលនៅជាមួយគ្នាសូមកុំឆាប់ខឹងគ្នាងាយៗពេក។ ជីវិតមនុស្សយើង នឹងមាន១០ឆ្នាំមិនច្រើនដងប៉ុន្មានទេ ដូច្នេះសូមប្រើ១០ ឆ្នាំទាំង៧ ដងរបស់យើងឲ្យមានតម្លៃ៕