ក្រុមប្រកួតបាល់ទាត់ក្នុងសាលថ្នាក់ជាតិ TIGER FUTSAL CUP ឆ្នាំ ២០២០ ឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយការពីវគ្គ ៤ក្រុមចុងក្រោយ ក្រុម មហាហង្ស All Star បានយកឈ្នះក្រុម Loading FC ៩-១ និង ក្រុម Tai Chi FC រងបរាជ័យរបស់ក្រុម ឪម៉ាល់ FC ក្នុងលទ្ធផល ៤-៦៕

ដូច្នេះក្រុម Loading FC ត្រូវជួបក្រុម Tai Chi FC ដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ដោយឡែកក្រុម មហាហង្ស All Star នឹងត្រូវប្រកួតជាមួយក្រុម ឪម៉ាល់ FC ក្នុងវគ្គផ្តាច់ព្រ័ត្រ៕ ការប្រកួតទាំងពីរគូរនេះ និងត្រូវប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលកីឡា ដឹប្លូស្ព័តអារីណា ចាប់ពីម៉ោង ១:៣០នាទី តទៅ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២១

សូមប្រិយមិត្តចូលរួមទស្សនាអោយបានច្រើនកោះករ ដើម្បីជួយលើកស្ទួចវិស័យកីឡាក្នុងស្រុករបស់យើង៕

រូបភាព: CAMBODIA FUTSAL