ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រទះឃើញរថយន្ត០១គ្រឿង ចតចោលលើចញ្ចើមផ្លូវជាតិលេខ០៤ ហើយបានឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងរថយន្តនោះ កាលពីវេលាម៉ោង០៥និង៤០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១។

រថយន្តម៉ាកTOYOTA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2BJ.7609 ចតឈប់នៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងត្បូងចន្លោះគីឡូម៉ែត្រលេខ៥៥និង៥៦ ស្ថិតនៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សាកសពឈ្មោះ ឡេង ដារ៉ាវុធ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដេកស្លាប់។

ពលរដ្ឋបានស្មានថា នៅមុនពេលកើតហេតុ សពរងគ្រោះ អាចនិងមានអាការៈមិនស្រួលខ្លួន ទើបចតរថយន្តនៅកន្លែងកើតហេតុ លុះចតហើយបានដាច់ខ្យល់ស្លាប់តែម្ដង!។

យោងតាមការពិនិត្យរបស់ជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្តខេត្តកំពង់ស្ពឺ គ្រូពេទ្យកោសល្យវិច្ឆ័យខេត្ត សន្និដ្ឋានថា៖ ជនរងគ្រោះខាងលើស្លាប់ដោយសារដាច់សសៃឈាម ។

ក្រោយពិនិត្យរួចសពខាងលើសមត្ថកិច្ចជំនាញបានយកទៅដំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រងចាំក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕