បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បណ្ដាប្រទេស ចំនួន១០ នៅតំបន់អាស៊ាន មានតែប្រទេស២ប៉ុណ្ណោះ មិនមានករណីឆ្លងថ្មី នៃកូវីដ-១៩ ប៉ុន្ដែប្រទេសចំនួន៨ផ្សេងទៀត នៅក្នុងតំបន់នេះ មានករណីឆ្លងថ្មី នៃកូវីដ-១៩ សរុបជាង១,៣ម៉ឺននាក់។
បើតាមគេហទំព័រ WORLDOMETER បានចេញផ្សាយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីឆ្លងថ្មី នៅក្នុងតំបន់អាស៊ាន មានចំនួន ១៣ ៦៨៩នាក់ និងករណីស្លាប់ថ្មី ចំនួន៣០២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ២ ៣១២ ៤៣៦នាក់ ស្លាប់ ៥០ ០១២នាក់ អ្នកជាសះស្បើយ ២ ០២២ ៥៥៧ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៣៩ ៨៦៧នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១ ០១៤នាក់។
ឥណ្ឌូនេស៊ី នៅតែជាប្រទេស មានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ ប្រទេសនេះមានអ្នកឆ្លងថ្មី ចំនួន ១ ២៥២ ៦៨៥នាក់ (ឆ្លងថ្មី ៩ ០៣៩នាក់) ស្លាប់ ៣៣៩៦៩នាក់ (ករណីស្លាប់ថ្មី១៨១នាក់)។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១ ០៥៨ ២២២នាក់ និងអ្នកជំងឺ ១៦០ ៤៩៤នាក់ កំពុងសម្រាកព្យាបាល។
ហ្វីលីពីន មានអ្នកឆ្លងថ្មី ១ ៧៣៩នាក់ និងករណីស្លាប់ថ្មី៩៦នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ៥៥៥ ១៦៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥១២ ១៦៣នាក់ និងអ្នកជំងឺចំនួន ៣១ ៣២៧នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៧៥៦នាក់។
ម៉ាឡេស៊ី មានអ្នកឆ្លងថ្មី ២ ៧១២នាក់ និងករណីស្លាប់ថ្មី ២៥នាក់ ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ២៧៤ ៨៧៥នាក់ និងស្លាប់ ១ ០៣០នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៣៥ ០៨២នាក់ និងអ្នកជំងឺ៣៨ ៧៦៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២២៧នាក់។
មីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លងថ្មី ១៩នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ១៤១៧០៩នាក់ និងស្លាប់ ៣ ១៩១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១៣១ ១៧១នាក់ និងអ្នកជំងឺចំនួន ៧ ៣៤៧នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល។
សិង្ហបុរី មានអ្នកឆ្លងថ្មី ១១នាក់ តែមិនមានករណីស្លាប់ថ្មី។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៩ ៨៣២នាក់ និងស្លាប់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥៩ ៦៧៩នាក់ និងអ្នកជំងឺចំនួន១២៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។
ថៃមានអ្នកឆ្លងថ្មី ១៥០នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២៥ ១១១នាក់ និងស្លាប់ ៨២នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៣ ៩៤៦នាក់ និងអ្នកជំងឺ ១ ០៨៣នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។
វៀតណាម មានអ្នកឆ្លងថ្មី១៨នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២ ៣៤៧នាក់ និងស្លាប់៣៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១ ៦០៥នាក់ និងអ្នកជំងឺ ៧០៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។
កម្ពុជា មានអ្នកឆ្លងថ្មី១នាក់ មិនមានករណីស្លាប់ ហើយកម្ពុជាមានអ្នកឆ្លងកូវីដសរុប ៤៨៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៤៧០នាក់ និងអ្នកជំងឺចំនួន១៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ។
ប្រ៊ុយណេ មិនមានអ្នកឆ្លងឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មី ហើយយប្រទេសនេះមានអ្នកឆ្លងសរុប ១៨៥នាក់ ស្លាប់៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ១៧៨នាក់ និងអ្នកជំងឺ៤នាក់ កំពុងសម្រាកព្យាបាល។
ឡាវមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ ហើយប្រទេសនេះមានអ្នកឆ្លង សរុប៤៥នាក់ ប៉ុន្ដែមានអ្នកព្យាបាលជាសះស្បើយ ៤១នាក់ និងអ្នកជំងឺចំនួន៤នាក់កំពុងសម្រាកព្យាបាល៕