​ក្នុងរយៈពេលត្រឹមតែ៣សប្ដាហ៍ប៉ុណ្ណោះ ចម្រៀងចំនួន៨បទរបស់​កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានផ្ទុះខ្លាំង ដោយមានអ្នកចូលទស្សនា សរុបជាង២០លានដង ហើយ​មានអ្នកគាំទ្ររបស់លោក ចូលទៅ Comment ព្រោងព្រាតថែមទៀតផង

ចាប់តំាងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចាកចេញពីទ្រនំចាស់ មកជ្រកក្រោមដំបូល​ផលិតកម្ម Galaxy Navatra ប្រជាប្រិយភាពរបស់លោក មិនបានថមថយនោះឡើយ ថ្វីដ្បិតផលិតកម្មនេះថ្មីក៏ដោយ ព្រោះលោកជាតារាចម្រៀងជើងចាស់ ស្ថិតក្នុងលំដាប់ជួរមុខ។ គ្រប់បទចម្រៀងរបស់លោក នៅក្នុងផលិតកម្ម Galaxy Navatra ​សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ មិនថាបទញាក់ ឬមនោសញ្ចេតនានោះទេ គឺសុទ្ធតែទាក់បេះដូងអ្នកស្តាប់ឲ្យលង់ទៅតាមស្តាប់ ហើយស្តាប់បន្ដទៀត មិនចេះធុញទ្រាន់ និងជិនណាយឡើយ។

ជាមួយនឹងជោគជ័យរបស់កំពូលតារាជូរមុខ លោក ព្រាប សុវត្ថិ នេះ ​ផលិតកម្ម Galaxy Navatra បានទម្លាយរឿងមួយថា ៖ «Idol សមត្ថភាពគួរឲ្យសរសើរ អាចច្រៀងរ៉េប និងច្រៀងបត់បែនបានគ្រប់ទម្រង់ នៃបទចម្រៀង។ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញ​បទចម្រៀងថ្មីចំនួន៨ ហើយបើ​ត្រឹមតែរយៈពេល៣សប្តាហ៍ មានអ្នកទស្សនាសរុបរហូតដល់ទៅជាង២០លានដង»។

ដោយឡែក​អ្នកគាំទ្រ​វិញ ក៏បានសាទរ ព្រមទាំងខមិនកោតសរសើរពីជោគជ័យជាច្រើនរបស់ផលិតកម្ម និងតារាចម្រៀង លោក ព្រាប សុវត្ថិ ផងដែរ។ រីឯចម្រៀង៨បទនោះ មានដូចខាងក្រោម​៖