រាជធានីភ្នំពេញ៖​ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនេះរួមមាន ទូរស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុសារណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុនទូរស្សន៍បាយ័នគ្រុប និង ក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះប្រព្រឺត្តទៅនាថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១២១ នៅសណ្ឋាគាកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឺក្សាក្រុមហ៊ុនទូរស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អុឺង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហងមាសគ្រុប។

កម្មវិធីនេះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្រ្តីរាជការ និងពាណិជ្ចករឆ្នើមជាច្រើនរូប។

គោលបំណងនៃអនុស្សរណៈនះ គឹដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរស្សន៍ឌីជីថល ដែលមានឈ្មោះថា “សម្ព័ន្ធទូរស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី” ដែលមានការចូលរួមភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរស្សន៍បាយ័ន និង ក្រុមហ៊ុនទូរស្សន៍ហង្សមាស។ ក្រុមហ៊ុនថ្នាលទូរស្សន៍ឌីជីថលថ្មីមួយនេៈ នឺងដាក់អោយដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឺងផ្ដល់ជូននៅសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសំម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗដែលនាំមកនូវភាពសុខដុមរមនាដល់គ្រួសារកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ‘នេះជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ធ្វើអោយប្រទេសកម្ពុជាមានឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចអោយបានឧស្សាហកម្មជំនាន់ ៤.០ ហើយនេះក៏ជាគំនិតផ្ដួចផ្កើមមួយក្នុងការដាក់វិស័យសោតទស្សន៏ និងផ្សព្វផ្សាយឲ្យទៅជាប្រព័ន្ធឌីជីថលផងដែរ’។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្តថា ‘យើងមានសេចក្ដីសោមន្សរីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ ដែលនឺងចូលរួមចំណែកជួយដល់ការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញឲ្យរាល់បណ្ដាញផ្សព្វផ្សាយរបស់ឯកជន និងរដ្ឋ ដើម្បីប្ដូរការផ្សាយពីអាណាឡូកទៅជាការផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញ’។

ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សម្លេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្ដូរ ការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលដោយរលូន ឲ្យបានទាន់ពេលកំណត់មុនឆ្នាំ ២០២៣។

ក្រុមហ៊ុនរ៉ូយ៉ល់គ្រុប នៅតែប្ដេជ្ញាចិត្តយ៉ាងពេញទំហឺង ក្នុងការគាំទ្រការកែប្រែឲ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ។ បណ្ដាក្រុមហ៊ុនក្នុងផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមាន Cellcardd, Ezecom, Wing Money, CBS និង Digital Sky បាននឺងកំពុងធ្វើការរួនគ្នា ដើម្បីសម្រេចយុទ្ធសាស្រ្តធ្វើអោយប្រទេសកម្ពុជាមានឌីជីផលពេញលេញ។

សូមបញ្ចាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ចំណេះដឺង និងការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនយើងមានបទពិសោធន៍ ជំនាញ និងធនធានមនុស្សយ៉ាងមុតមាំនៅក្នុងឧស្សាហកម្ម សោតទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។

ក្រុមហ៊ុនទូរទស្សន៍ CBS មានប៉ុស្ដិ៍ទូរទស្សន៍ដូចជា ប៉ុស្ដិ៍ CTN, CTN International, CNC, MyTV, BCS Digital, TMS, វិទ្យុភ្នំពេញ និង Legend Tiger ។ ចំណែកក្រុមហ៊ុន Digital Sky មានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា(១) DVB-T ផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន ៧២ ប៉ុស្ដិ៍ (២) DTH ផ្សាយតាមផ្កាយរណបមានចំនួន ២៦៥ ប៉ុស្ដិ៍ (៣) OTT ទូរទស្សន៍ផ្សាយតាមទូរស័ព្ទដៃមានចំនួន ៨៦ ប៉ុស្ដិ៍ និងផលិតប៉ុស្ដិ៍ទូរទស្សន៍ខ្លួនឯងចំនួន ១១ ប៉ុស្ដិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school។

ក្រុមហ៊ុនទូរទស្សន៍ បាយ័នគ្រុប រួមមាន ប៉ុស្ដិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ន។

ក្រុមហ៊ុនទូរទស្សន៍ ហង្សមាសាគ្រុប រួមមាន ប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស,រស្មីហង្សាមាស,វិទ្យុហង្សមាស និងរស្មីហង្សមាស,ផលិតកម្មរស្មីហង្សមាស,WE,Pleng Records, និងសារព័ត៌មាន២៤ម៉ោង។

ព័ត៌មានលម្អិត សូមទំនាក់ទំនងលោក អ៊ុក វរ៉ា
តាមរយៈសារអេឡិកត្រូនិក:oukvora@digitalsky.com.kh