ក្រុមធំៗ ៤ នៅលីគកំពូលអង់គ្លេសបានបើកយុទ្ធនាការក្នុងការប្រកួតក្របខណ្ឌ UEFA Europa League វគ្គ ៣២ក្រុមចុងក្រោយជើងទី ១៕ ដោយក្រុម Manchester United បានយកឈ្នះលើក្រុមកំពុងតែឡើងជើង Real Sociedad ៤-០ រីឯ Tottenham Hotspur ក៏បានយកឈ្នះ ៤-១ លើក្រុម Wolfsberg ផងដែរ៕

ដោយឡែកក្រុមធំ ២ផ្សេងទៀតគឺ Arsenal បានត្រឹមតែ ១-១ ប៉ុណ្ណោះជាមួយក្រុម Benfica ចំណែកកញ្ជ្រោង Leicester City ទៅលេងនៅដីក្រុម Slavia Praha បានត្រឹម ០ ស្មើ៕