ភ្នំពេញ ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពមួយរូបគឺកញ្ញា ដួង ម៉ានិច្ច ដែលតែងតែទទួលបានការគាំទ្រពីសំណាក់មហាជន ក៏ដូចជាប្រិយមិត្តទស្សនិកជនជាច្រើន ខណៈដែលនាងបានប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះតាំងពីពេលដែលនាងចូលសិល្បៈជាលើកដំបូងរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។


មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញតារាស្រីខាងលើកាន់តែទួលបានការជោគជ័យជាបន្តបន្ទាប់នៅក្នុងវិស័យសិល្បៈជាតារាសម្តែងខ្សែភាពយន្តជីវិត ដែលរិតតែធ្វើឲ្យនាងទទួលបានសន្ទុះនៃការគាំំទ្រកាន់តែច្រើនសន្ធឹកសន្ធាប់ទ្វេដង។


ជាក់ស្តែងរាល់សកម្មភាពនានារបស់នាងនាពេលបច្ចុប្បន្ននេះ ហាក់ត្រូវបានមហាជនតាមដានជាច្រើនផងដែរ តួយ៉ាងដូចជាក្នុងពេលថ្មីៗនេះ គេបានឃើញវត្តមានរបស់តារាស្រីខាងលើលេចមុខនៅក្នុងការសម្ភោធកម្មវិធីមួយដែលធ្វើឡោះងដោយផលិតកម្មក្នុងស្រុក ខណៈមានតារាប្រុសស្រីជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានកញ្ញា ដួង ម៉ានិច្ច ផងដែរ។


តួយ៉ាង កញ្ញា ដួង ម៉ានិច្ច បានស្លៀករ៉ូបពណ៌ផ្កាឈូក អមជាមួយនឹងស្ទាយល៍នៃការតុបតែងខ្លួន រំលេចទៅដោយបូពណ៌ផ្កាឈូកផងនោះ កាន់តែធ្វើឲ្យសម្រស់របស់នាងកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត៕