ក្រុមយក្សទាំង ៤ របស់អង់គ្លេសនឹងត្រូវទៅប្រកួតក្រៅដីទាំងអស់ដោយ​  Tottenham Hotspur ត្រូវទៅសួរសុខទុក្ខក្រុម Wolfsberg ចំណែក Manchester United  រៀងពិបានបន្តិចដោយត្រូវប៉ះក្រុមកំពុងតែឡើងជើង Real Sociedad៕ កញ្ជៀងខៀវ Leicester ត្រូវជួបជាមួយក្រុម Slavia Praha និង កាំភ្លើងធំ Arsenal ត្រូវប៉ះក្រុមយក្សមួយនៅប្រទេសព័រទុយហ្គាល់គឺ Benfica៕

ប្រសិនបើយើងក្រឡេកមកមើលប្រវត្តជួបគ្នាវិញ:

Arsenal មិនដែលឈ្នះ Benfica នោះទេ ពោលគឺចាញ់ ១លើក និង ស្មើ១លើក

Tottenham Hotspur ប៉ះជាមួយ Wolfsberg គឺជាជំនួបលើកទី ១ ប្រចាំប្រវត្តិសាស្រ្តក្លឹបទាំង ២

Manchester United មិនដែលចាញ់ Real Sociedad នោះទេ ដោយប៉ះគ្នាពីរដង Man Utd ឈ្នះម្តង និងស្មើម្តង

Leicester City និង Slavia Praha ក៏ជាជំនួបលើកទី ១សម្រាប់ក្លឹបទាំងពីរផងដែរ៕

ដោយក្នុងរាត្រីមានតែក្រុម Arsenal នោះទេដែលលេងម៉ោង ៣ ទាបភ្លឺ(ម៉ោងនៅប្រទេសកម្ពុជា) ដោយ ៣ក្រុមផ្សេងទៀតចាប់ផ្តើមការប្រកួតម៉ោង ១២:៥៥ នាទីរំលងអាធ្រាត្រ(ម៉ោងនៅប្រទេសកម្ពុជា)៕

ប្រភព:  KBN Komsan