រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមមួយបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរម្នាក់ឈ្មោះ គង់ សេត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិសែនជ័យ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរកម្មករ មកពីខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ នាព្រលឹមថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១នេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្ន បើបានឃើញជននេះសូមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច។