ការប្រកួតជើងទី១ រវាង Sevilla និង Dortmund បានប្រព្រឹត្តយ៉ាងជក់ចិត្ត​ដោយក្រុមម្ចាស់ផ្ទះបើកការវាយលុកមុន នឹងរកបានមួយគ្រាប់មុនត្រឹមនាទីទី ៧ ដោយកីឡាករ Suso៕ ក្រោយពីត្រូវក្រុមម្ចាស់ផ្ទះនាំំមុខមុន ក្រុមភ្ញៀវ Dortmund បានសម្រុកវិញ ដោយកីឡាករ Dahoud ស៊ុតពីចម្ងាយយ៉ាងស្អាតតាមស្មើមកវិញនៅនាទី ១៩ មិនទាន់អស់ចិត្តនៅឡើយនោះទេ កីឡាករ Haaland ដាក់២ គ្រាប់់បន្ថែមអោយក្រុម Dormunt នាំមុខ ៣-១ ក្នងវគ្គទី ១៕ ការប្រកួតឈានដល់វគ្គទី ២ នាទី ៨៤ ទើបខ្សែប្រយុទ្ធ De Jong របស់ Sevilla រកគ្រាប់បាល់បាន ២-៣ ហើយលទ្ធផលនេះក៏រក្សារហូតដល់ចប់ការប្រកួត៕

២គ្រាប់របស់ Erling haaland បានជួយអោយគេតាមស្មើកំណត់ត្រា Mbappe ដោយរកបាន ១៨គ្រាប់  មុនអាយុ ២១ឆ្នាំ ក្នុងក្របខណ្ឌ UEFA Champion League៕