កូរ៉េ ៖ ជាការពិតណាស់ សម្រាប់អ្នកដែលមានបងប្អូនស្រីដូចគ្នាប្រាកដជាធ្លាប់ដឹងជាមិនខាននូវការខ្វែងគំនិតគ្នា រហូតដល់អាចឈ្លោះប្រកែកគ្នាជាក់ជាមិនខាន ជួនកាលអាចធ្វើឲ្យពួកគេមិននិយាយរកគ្នាក្នុងរយៈពេលណាមួយក៏ថាបាន។


ក៏ប៉ុន្តែងាកមកមើលតារាស្រីកូរ៉េម្នាក់ដែលនាងមានឈ្មោះ Kim Hayeon​ ឯណេះវិញ នាងបានបញ្ជាក់ថា នាងមិនដែលឈ្លោះប្រកែកជាមួយនឹងបងស្រីរបស់នាងឡើយ ព្រោះនាងនិងបងស្រីហាក់ដូចជាយល់ពីគ្នាច្រើន ម្យ៉ាងវិញទៀតនៅពេលដែលបងស្រីរបស់នាងត្រូវការអ្វីមួយ នាងតែងតែនិយាយពាក្យថា យកល់ព្រមជានិច្ច ឬក៏នាងនឹងគិតម្ដងទៀតចំពោះសំណើររបស់បងស្រីខ្លួន ហើយនេះគឺជាកត្តាមួយដែលធ្វើឲ្យនាង និងបងស្រីមិនដែលឈ្លោះប្រកែកគ្នា។


ចំពោះការលើកឡើងខាងលើរបស់ Hayeon នេះក៏ព្រោះតែជាសំនួររបស់ហ្វេនម្នាក់ដែលបានសួរទៅកាន់នាង នៅក្នុងការផ្សាយផ្ទាល់មួយនៅលើ Instagram ។


Hayeon​ ក៏បានបន្ថែមទៀតថា សម្រាប់នាង បងស្រី Taeyeon គឺតែងតែត្រូវជានិច្ច ហើយមិនមានអ្វីដែលល្អៗអាចកើតមានបាននោះទេ ប្រសិនបើខ្លួនមិនស្តាប់ដំបូន្មានបងស្រី។ នាងថា Taeyeon គឺជាសិស្សច្បងដ៏ល្អមួយរូបនៅក្នុងជីវិតរបស់នាងផងដែរ៕