ទីក្រុងមិចសិចកូ៖ កាលពីថ្ងៃពុធ រដ្ឋាភិបាលមិចស៊ិកកូ បានកោះហៅ តំណាងកំពូលនៃសហរដ្ឋអាមេរិកឲ្យចូលរួមក្នុងប្រទេសមិចសិចកូ ដើម្បីធ្វើការជំរុញដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ក្នុងប្រទេសមិចសិចកូ បន្ទាប់ពីអភិបាលនៃរដ្ឋតិចសាស បញ្ជាឲ្យប្រេងឥន្ធនៈស្ថិតជារបស់រដ្ឋ នៅអំឡុងពេលដែលអាកាសធាតុត្រជាក់បានគ្រប់ដណ្ដប់លើបណ្ដាញថាមពល។

លោក Tatiana Clouthier ដែលជារដ្ឋមន្រ្តីក្រួសួងសេដ្ឋកិច្ច មានប្រសាសន៍ថា លោកបានទូរស័ព្ទទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកដើម្បីសម្ដែងការព្រួយបារម្ភចំពោះស្ថានភាពនេះ។ យ៉ាងណាមិញលោក ក៏បានធ្ចើការបង្ហោះទៅក្នុងបញ្ដាញសង្គម Twitter ថា “បើអ្នកណាម្នាក់មិនបានចូលរួមសកម្មភាពធ្វើទាំងអស់គ្នាទេ នោះលទ្ធផលអាចចេញមកមានភាពស្មុគ្រស្មាញខ្លាំង” ។

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីលោក Joe Biden បានឡើងកាន់អំណាចជាប្រធានាធិបតីមក សហរដ្ឋអាមេរិកមិនទាន់បានតែងតាំងអគ្គរាជទូតប្រចាំប្រទេសមិចសិចកូនៅឡើយទេ។

លោក Greg ដែលជារដ្ឋាភិបាលនៃរដ្ឋតិចសាស បានចេញសេចក្ដីថ្លែងការណ៍មួយថា “លោកនិងដាក់កម្រិតលើការនាំចេញឧស្ម័នធម្មជាតិពីរដ្ឋតិចសាស ក្នុងអំឡុងពេលមានបញ្ហាការប្រែប្រួលអាកាសធាតុ ហើយក៏មិនទាន់បានដឹងច្បាស់ដែរថា តើឧស្ម័នធម្មជាតិអាចនិងមានផលប៉ះចំនួនប៉ន្មាន ក្រោមការហាមឃាត់ ដែលគ្រោងនិងដំណើរការនៅថ្ងៃអាទិត្យនេះ។ លោកបានបន្តថា ក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិ មិនត្រូវបានអនុញ្ញាតឲ្យនាំចេញផលិតផលចេញក្រៅរដ្ឋ រហូតដល់ថ្ងៃទី ២២ ខែកម្ភៈ “។

ជាក់ស្ដែងក្នុងលិខិតពី Abbott ទៅនិយតករថាមពលរបស់រដ្ឋ លោក អភិបាល បាននិយាយថា ចំពោះឧស្ម័នធម្មជាតិណាមួយដែលមានក្នុងរដ្ឋតិចសាស មិនត្រូវបានឲ្យនាំចេញទៅក្រៅរដ្ឋទេ។ទោះជាយ៉ាងណា ក្នុងលិខិតនោះក៏បានបន្ថែមថា ឧស្ម័នគួរតែអាចផ្ដល់ដល់ម៉ាស៊ីនភ្លើងក្នុងតំបន់បាន ៕

ប្រភព៖ Reuters