បញ្ហាធាត់ជ្រុល បានក្លាយទៅជាបញ្ហាដ៏ធំមួយដោយសារតែវាមិនត្រឹមតែជាបញ្ហា រូបរាងកាយតែមួយមុខទេ តែក៏អាចបង្កជាបញ្ហាសុខភាពជាច្រើនទៀតផងដែរ។ ហើយក៏មានប្រិយមិត្តមួយចំនួនតែងឆ្ងល់ថាហេតុអ្វីអ្នកស្គមហូបច្រើនយ៉ាងណាក៏មិនធាត់ ឯអ្នកធាត់វិញលេបទឹកមាត់ក៏ធាត់ដែរ? បញ្ហាទាំងនោះរួមមាន៖

១. គម្រូពីឪពុកម្តាយ និងខ្លួនឯង
ទំនួលខុសត្រូវ សម្រាប់សុខភាពកូនម្នាក់ៗ និងការផ្គត់ផ្គង់អាហារូបត្ថម្ភត្រឹមត្រូវបំផុតនោះគឺ ឪពុកម្តាយ ជាពិសេសម្តាយតែម្តង ព្រោះជាអ្នកដែលងាយត្រូវបានកូនៗ របស់ខ្លួនងាយសម្របខ្លួន និងធ្វើតាមណាស់ ។ ឧទាហរណ៍ បើសិនជាអ្នកចូលចិត្តញ៉ាំផ្អែមច្រើននោះកូនរបស់អ្នកពិតជាមិនចូលចិត្តញ៉ាំ បន្លែ ឬផ្លែឈើឡើយ ។

២. ការរំលាយអាហារខុសគ្នា
មានមនុស្សមួយចំនួន ដែលមានសំណាងបានញ៉ាំអ្វីដែលពួកគេចង់ញ៉ាំហើយ តែមិនឡើងទម្ងន់។ដោយសារតែ ការរំលាយរបស់ពួកគេមានលក្ខណៈលឿនជាងគេ ។ ពួកគេអាចញ៉ាំច្រើនជាង ៣,៥០០ កាឡូរី ក្នុងមួយថ្ងៃនៅតែមិនអាចឡើងទម្ងន់បានទៀត។ ផ្ទុយទៅវិញ អ្នកផ្សេងញ៉ាំតែពីរ បីកាឡូរី ប៉ុណ្ណោះ បែរជានៅតែឡើងទម្ងន់ទៅវិញ ។

៣. ទម្លាប់អាក្រក់
ចូរប្រាកដថា អ្នកបានលុបបំបាត់ទម្លាប់អាក្រក់ទាំងនោះ ដូចជាញ៉ាំអាហារពេលព្រឹកលឿន ញ៉ាំ អាហារថ្ងៃត្រង់សម្បូរខ្លាញ់ និងក្រញ៉ាំអាហារពេលយប់ និងញ៉ាំច្រើនៗ ។

៤. ដំណរពូជ
ពេលខ្លះនិន្នាការនាំឲ្យធាត់ខ្លាំងអាចជារឿងមួយបង្កឡើងដោយដំណរពូជដែរ។ រឿងនេះ ក៏ អាស្រ័យទៅតាមអ្វីដែលជារាងកាយរបស់ពួកគេមានដែរ ។ ប៉ុន្តែ រឿងនេះមិនមែនមានន័យថា បើសិនបើ ឪពុកម្តាយស្គមៗ កូនៗ ត្រូវតែស្គមដែរនោះទេ។

៥. ហេតុផលចិត្តសាស្ត្រ
ខួរក្បាលរបស់យើងមិនអាចឆ្លើយតបត្រឹមត្រូវឡើយ នៅពេលយើងខឹងសាំចិត្ត ឬស្ត្រេស។ ស្ថិតក្នុងស្ថានភាពបែបនេះពួកគេនឹងមានតម្រូវការកាឡូរី និងថាមពលកាន់តែច្រើន ។ យ៉ាងណាមិញ អ្នកអាច យកឈ្នះបញ្ហានេះបានតាមរយៈការហាត់ប្រាណ។ ទោះបីជាការហាត់ប្រាណធម្មតាៗបំផុតក៏នឹងជួយ បន្ធូរអារម្មណ៍ និងបង្ការការឃ្លានអាហារខ្លាំងបានដែរ៕