ក្រុមយក្សអុីតាលី Juventus នឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ​ FC Porto ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League ក្នុងរាត្រីនេះ៕ ខាងក្រុមម្ចាស់ផ្ទះមិនមានកីឡាកររបួសអ្វីនោះទេ ក៏ប៉ុន្តែក្រុមភ្ញៀវនឹងត្រូវអវត្តមានកីឡាករ Cuadrado និង Bonucci រងរបួសភ្លៅ ចំណែក Arthur របួសជើង៕

ក្រុមទាំងពីរ ធ្លាប់ជួបគ្នា៥លើក ដោយ Porto មិនទាន់ឈ្នះបានម្តងនោះទេ ពោលគឺ Juventus ឈ្នះ ៤លើក និងស្មើ ១ប្រកួត៕ គ្រូបង្វឹកក្រុម Porto លោក Sergio Conceicao បានប្រាប់កូនក្រុមរបស់ខ្លួនកុំប្រហេស Ronaldo អោយសោះ បើទោះបីវ័យរៀងចាស់បន្តិច៕