រាជធានីភ្នំពេញ៖ ជាមួយទេសភាពស្រុកស្រែដ៏ខៀវស្រងាត់គួបផ្សំនិងការតុបតែងក្នុងស្ទីឌីយូដ៏ទាក់ទាញរបស់ផលតិកម្មដាវីត្រា(Davitra Media) កំពុងអន្ទងចិត្តរបស់ទស្សនិជកដែលបានទស្សនា MV ដ៏ថ្មីស្រឡាងនៃបទ «ស្នេហ៍ជាអ្វី» របស់តារាចម្រៀងសំនៀងស្រទន់ឌីឌីទស្សនាហើយចង់ទស្សនាទៀត។

«បើជួបហើយចាំបាច់ដើរចេញ បើបែកហើយក៏ជួបគ្នាវិញ ចាំបាច់ឈ្លោះគ្នាធ្វើអ្វី ដែលនេះគឺជាឃ្លាមួយនៃMV ទង «ស្នេហ៍ជាអ្វី» ដែលជាការនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក ពៅ ថារិទ្ធ  និងដឹកនាំ​សម្តែង​ដោយ​លោក​ នង​ សុខលីប្រចាំក្នុងផលិតកម្មដាវិត្រា ដោយបានថតនៅក្នុងស្ទីឌីយូរបស់​ផលិតកម្ម​ផ្ទាល់​តែម្តង។

គួរបញ្ជាក់ផងដែរថា ផលិតកម្ម ដាវីត្រា ជាផលិតកម្មថ្មី មានក្រុមផលិត ក្រុមបច្ចេក​ទេស មានជំនាញ​ពិតប្រាកដ បូករួម និងស្ទូឌីយោផ្ទាល់ខ្លួន លាតសន្ធឹងនៅលើផ្ទៃដី ៥ ហិចតា​ក្នុង​ស្រុកកៀនស្វាយ ខេត្ត​កណ្តាល។ នាពេលអនាគតយ៉ាងខ្លី ផលិតកម្ម ដាវីត្រា ក៏នឹងមានគោលដៅ​សហការជា​មួយផលិតក​ម្មនៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ដើម្បីរួមគ្នាផលិតបទចម្រៀង និង​ការថតខ្សែភាពយន្តផង​ដែរ​សម្រាប់ជាការជួយ លើកតម្កើនអភិវឌ្ឍ​វិស័យសិល្បៈកម្ពុជា។ប្រសិនបើបងប្អូនចង់ដឹងអត្ថន័យនៃ MV បទ«ស្នេហ៍ជាអ្វី» នេះ សូមចូលទៅ Links ដូចខាងក្រោម៖

ដើម្បីទទួលបានវីដេអូថ្មីៗមុនគេPlease Follow Us