ក្នុងពានរង្វាន់ Tiger Futsal Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម មហាហង្ស All Start ជាមួយក្រុម Loading​ FC មានការវាយគ្នាទៅវិញទៅមក រវាងក្រុមកីឡាករទាំងពីរ៕ ដោយខាងក្រុម Loading FC បានបង្ហោះសារលើបណ្តាញសង្គមថា” មូលហេតុមកពីកីឡាកររបស់​ មហាហង្ស All Star បាននិយាយរើសអើងពូជសាសន៍ទៅលើកីឡាកររបស់ខ្លួនដែលជាជនជាតិខ្មែរឥស្លាម ថា * អាចាមហែងចង់យ៉ាងមិច*”៕

បន្ទាប់មកក្រុមមហាហង្ស All Star ក៏បានចេញបង្ហោះសារតបវិញថា”អត់​យល់ន័យការសរសេរខុសពីការពិត​ កីឡាករ​ពាក់ស្លាកលេខ១៦អត់លេងទេឈរនៅខាងក្រៅទីលានហេីយអ្នកដែលបង្កេីតកំហុសគឺ​កីឡាករ​ របស់​ Loading FC ពាក់ស្លាកលេខ២៥​ចំពោះ​ កីឡាករ​មហាហង្ស​ ពាក់​ស្លាកលេខ៦​ កែវ​ ណារ៉េត​ ចុះ​ហេតុអ្វី​បានសរសេរ​ថា​ កែវ​ ណារ៉េត​ ដៀលថាអោយកីឡាករលេខ១៦​ដែលជាជនជាតិ​ខ្មែរ​ឥស្លាម​នោះទៅវិញ​ ដោយគំលាតពីគ្នា៣០ម៉ែត្រ​ស្ដាប់​លឺដែរ? ហេីយ​ពេលនោះ​អជ្ញាកណ្ដាលនៅកៀន​កីឡាករ​ កែវ​ ណារ៉េត​ទៀត​ បេី​ណារ៉េតស្រែកដៀលជេរអីចឹងមែន​ម្ល៉េះ​សមអាជ្ញាកណ្ដាល​ពិន័យបាត់ទៅហេីយ​ ចុះហេតុ​អីកីឡាករ​លេខ១៦​របស់ Loading FC ហក់មកដេញវ៉ៃ​ ណារ៉េតទៅវិញ​ សុំ​ការបកស្រាយផង​ Loading FC ការលាប​ពណ៌​នេះ​ខុស​ប្លែក​ច្រើន​ពេក​​”៕

យើងមិនទាន់ឃើញមានការចេញមកសម្របសម្រួលណាមួយពីសហព័ន្ធបាល់ទាត់កម្ពុជានោះទេ៕ប្រភព:  KBN Komsan