កំពូលកីឡាករបាលទាត់របស់ពិភពលោក លោក Cristiano Ronaldo បានចំណាយលុយ ៨លានផោនលើរថយន្ត Bugatti មួយគ្រឿង៕  Bugatti ជាក្រុមហ៊ុនរថយន្តដ៏ល្បីមួយក្នុងពិភពលោក ថ្មីៗនេះបានបញ្ចេញម៉ូឌែលរថយន្តថ្មីដែលមានតែ ១០គ្រឿងប៉ុណ្ណោះ៕ Ronaldo ត្រូវចាំរហូតដល់ឆ្នាំ ២០២២ ទើបទទួលបានរថយន្តនេះ ពីព្រោះថាក្រុមហ៊ុន Bugatti ទើបតែចាប់ផ្តើមផលិតប៉ុន្មានសប្តាហ៍មុននេះប៉ុណ្ណោះ៕

បច្ចយប្បន្ន Ronaldo មានរថយន្តទំនើបជាច្រើនគ្រឿងក្នុងនោះរួមមាន BMW M6, Bentley Continental GTC, Mercedes-Benz C-Class Sports Coupe, Porsche Cayenne, Porsche 911 Carrera 25 Cabriolet, Porsche Cayenne Turbo, Audi Q7, Audi RS6, Mercedes-Benz C220 CDI , Lamborghini និង Roll Royce៕

ប្រភព: The Football Arena