ក្រុមរបស់លោក Pep បន្តជ័យជំនះ ១៦ប្រកួតជាប់គ្នា ដោយបានលុតក្រុម  Spur ក្នុងលទ្ធផល ៣-០ នៅក្នុងកីឡាដ្ឋាន Etihad៕ ដោយការប្រកួតនេះប្រព្រឹត្របានតែ ២៣នាទី​ ក្រុមម្ចាស់ផ្ទះរកបានមួយគ្រាប់នាំមុខមុន ពីការស៊ុតពិន័យ ១១ម៉ែត្ររបស់កីឡាករ Rodrigo៕ លុះដល់ឈានដល់វគ្គទី២ កីឡាករ Gundogan រកបាន ២គ្រាប់ ពោលគឺនៅនាទី ៥០ និង ៦៦៕

ជ័យជំនះនេះ ធ្វើអោយក្រុមមេឃខៀវ Manchester City បន្តឈរលេខមួយមាន ៥៣ពិន្ទុ តាមពីក្រោយដោយ Leicester City មាន ៤៦ពិន្ទុ ដោយឡែកក្រុមលោក Jose វិញធ្លាក់ដល់លេខ ៩មាន ៣៦ពិន្ទុ៕