ថ្នាក់ដឹកនាំក្រុម Bayern Munich លោក Hasan Salihamidzic បានចេញមកបញ្ជាក់ថាក្លឹបយក្សអាល្លឺម៉ង់នេះ បាននាំយកកីឡាករ Dayot Upamecano ពី RB Leipzig៕

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ខ្សែការពារវ័យ ២២ឆ្នាំនេះត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍ដូចជា Liverpool, Chelsea និង Manchester United ក៏ប៉ុន្តែរូបគេសម្រេចចិត្តជ្រើសយកក្រុម Bayern Munich៕ យោងទៅតាមសារព័ត៌មាន Sky Sports News បានអោយដឹងថា Dayot Upamecano នឹងចុះកុងត្រារយៈពេល ៥ ឆ្នាំ ហើយកការមកដល់របស់កីឡាករសញ្ជាតិបារាំងនេះ អាចបញ្ជាក់កាន់តែច្បាស់ថា David Alaba និងចាកចេញពីទីកដីអាល្លឺម៉ង់នៅពេលបញ្ចប់រដូវកាលនេះ៕

Dayot Upamecano មកចូលរួមជាមួយ RB Leipzig ក្នុងឆ្នាំ ២០១៧ ដោយបង្ហាញខ្លួនបាន ១៤០ប្រកួត និងបានផ្លាស់មក Bayern Munich ក្នុងតម្លៃ ៤២.៥លានផោន៕

ប្រភព: Goal