ប្រទេសថៃ៖ គ្រប់គ្នាប្រាកដជាស្គាល់ហើយ អ្នកស្រី​ Patcharasri “Kalamae” ដែលជាពិធីការីនីនៅក្នុងកម្មវិធីទូរទស្សន៍ដ៏ធំពេញនិយមចំនួនពីរនៃប្រទេសថៃ ត្រូវបានឈប់ពីការងារបន្ទាប់ពីរងការចោទប្រកាន់យ៉ាងខ្លាំងថា “អ្នកស្រីបាននិយាយអួតបំផ្លើសពីអត្ថប្រយោជន៍នៃផលិតផលបំប៉នរបស់នាងជ្រុលហួសហេតុ” ។

យោងតាម CPPD បានឲ្យដឹងថា លោកស្រី Patcharasri ត្រូវប្រឈមនិងការចោទប្រកាន់ចំនួនបីករណី រួមមានការនិយាយបំផ្លើសអះអាង និងការផ្សព្វផ្សាយមិនមានការអនុញ្ញាតក្រោមច្បាប់ “ចំណីអាហារនិងគ្រឿងញៀនឆ្នាំ ១៩៧៩”បានត្រឹមត្រូវ ។

CPPD បានបន្ថែមថា អ្នកស្រី Patcharasri ក៏អាចត្រូវបានចោទប្រកាន់ពីបទហិង្សារំលោភបំពានលើកម្មវិធីកុំព្យូទ័រកាលពីឆ្នាំ ២០១៧ ផងដែរ ដែលធ្វើឲ្យម្ចាស់ទូរទស្សន៍បានបដិសេធចំពោះទង្វើទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកស្រីមានពិរុទ្ធលើការចោទប្រកាន់ទាំងបីនេះ អ្នកស្រីអាចជាប់ពន្ធនាគារចាប់ពី៨ឆ្នាំឡើង និងត្រូវពិន័យជាទឹកប្រាក់ចំនួន រហូតដល់ ១៣០.០០០ បាត។

កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Patcharasri បានផុសនៅក្នុងទំព័រហ្វេសប៊ុករបស់នាងនិងបានរៀបរាប់ពីការសម្រេចចិត្តឈប់សម្រាកពីកម្មវិធី Sam Saeb (Three Hotties) និងកម្មវិធី Take Me Out Thailand ផងដែរ។ បន្ទាប់មកអ្នកស្រី Patcharasri បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសរបស់នាងទាំងអស់ និងព្រមធ្វើការសន្យាស្ដាប់តាមការណែនាំរបស់តុលាការ។ អ្នកស្រីបានបន្ថែមថា និងទទួលយកការព្រមានជាមុន ចំពោះការនិយាយបំផ្លើសពីប្រយោជន៍ផលិតផលរបស់នាងក្នុងការផ្សាយពាណិជ្ជកម្ម។

លោក Achariya Ruangrattanapong ដែលជាមេធាវីសកម្មជនជួយដល់ជនរងគ្រោះ កាលពីថ្ងៃចន្ទ លោកបានអមដំណើរជាមួយអតិថិជនជាច្រើន នឹងប៉ូលីសផ្នែកការពារអ្នកប្រើប្រាស់ បានមកដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកស្រី Patcharasri៕

ប្រភព៖ bangkokpost