ថៃ ៖ កំពូលតារាសម្តែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃនាង Mai Davika តែងតែបង្ហាញវត្តមានជាតួអង្គឯកនៅក្នុងរឿងភាគ និងដុំជាច្រើន ដោយហេតុតែសមត្ថភាព ក៏ដូចជារូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង តួយ៉ាងប្រិយមិត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាក៏បានស្គាល់ និងឃើញរួចមកហើយនូវសម្រស់របស់នាង រួមទាំងភាពលេចធ្លោរបស់នាងនៅក្នុងវិថីសិល្បៈថៃផងដែរ។


ជាក់ស្តែងនៅក្នុងរដូវកាលចូលឆ្នាំចិននេះក៏មានតារាប្រុសស្រីជាច្រើននាំគ្នាតុបតែងខ្លួនជារបៀបប្រពៃណីចិនប្លែកៗពីគ្នា ដែលក្នុងនោះក៏មានតារាសម្តែងដ៏មានប្រជាប្រិយភាពខាងលើគឺនាង Mai Davika នេះតែម្តង ស្របពេលដែលស្ទាយល៍នៃការរៀបចំខ្លួនរបស់នាង មើលទៅពិតជាស្រស់ស្អាតប្លែកពិតមែន។


ក្នុងឈុតពណ៌លឿង អមជាមួយម្កុដបែបម្ចាស់ក្សត្រីចិន ជាពិសេសគឺស្នាមញញឹមរបស់នាងតែម្ដងហាក់ទាញអារម្មណ៍អ្នកគាំទ្រឲ្យកាន់តែភ្ញាក់ផ្អើលថា មើលទៅនាងគឺពិតជាសក្តិសមបំផុតជាមួយនឹងឈុតសម្លៀកបំពាក់បែបនេះ៕